ជីវិតកម្សាន្ដ
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
តារាប្រុសរាងសង្ហា និងជាតួសម្ដែងប្រចាំប៉ុស្តិ៍លេខ ៣ លោក Toey Pongsakorn បានបង្ហោះនូវរូបភាពសាងភ្នួសច្រើនសន្លឹកលើបណ្ដាញអ៉ិនធើណេត បង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ អ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវមកចូលរួមក្នុងពិធីនេះសុទ្ធតែជាតារាល្បីៗ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Sanook នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តួឯកប្រុសរឿង “កងដៃចាំស្នេហ៍” ដែលទស្សនិកជននិយមតាមដានរឿងភាគនេះកន្លងមក លោកបានបង្ហោះរូបភាពខ្លួនឯងក្នុងពេលកំពុងកោរសក់ត្រៀមបួសជាព្រះសង្ឃ។ ក្នុងនោះផងដែរ តារាសម្ដែងប្រុស Toey បានអមពីលើរូបភាពដោយសារសុំការការអហោសិកម្មថា “ខ្ញុំមកសុំការអហោសិកម្មពីអ្នកទាំងអស់គ្នា មិនថាខ្ញុំធ្លាប់សាងកំហុសតាមមធ្យោបាយណាមួយ រួមទាំងអំពើផ្លូវកាយ អំពើពាក្យសំដី អំពើផ្លូវចិត្ត ទោះបីជាចេតនាឬអត់។ មិនថារឿអកាលពីអតីតកាល រហូតដល់ជីវិតបច្ចុប្បន្ននេះ ខ្ញុំសូមឲ្យអ្នកគ្រប់គ្នាលើកលែងទោស និងអភ័យទោសឲ្យខ្ញុំផង”។
យ៉ាងណាក៏ដោយ អ្វីដែលកាន់តែចាប់អារម្មណ៍ពីបណ្ដាញអ៉ិនធើណេតនោះគឺក្នុងពិធីមិនត្រឹមតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតដិតប៉ុណ្តោះទេ ដែលបង្ហាញវត្តមានចូលរួមសាងកុសលផលបុណ្យនេះ។ សូម្បីតែតារាសម្ដែងស្រី Cheer Thikamporn ដែលដៃគូដ៏សក្តិសមក្នុងស៊េរីរឿង “Club Friday Celeb’s Stories” កន្លងមកក៏មានមុខកោរសក់ឲ្យលោកដូចគ្នា។

លើសពីនេះទៀតសោត ក្រៅពី Cheer ក្នុងនោះមាននាយកប្រតិបត្តិរបស់ប៉ុស្តិ៍លេខ ៣ លោក Tu Piyawadee លោក Somrak Narongwichai និងក្រុមផលិតករ ព្រមទាំងមិត្តភ័ក្តិក្នុងអាជីពសិល្បៈថៃដូចជា Khun Nong Arunocha, Mae Nu Suangsuda, Khun Chai Adam Yukol, Colonel Bird Wanchana, Great Warintorn, Mawin, Namtan Pijakkhana, Eye Kamonnet, , DJ Put-Chui Warathaya, DJ Pae Wisava, Nat Sakdatorn , Ron AF, Pok Kosawis និង Gap Chanoksuda ក៏ចូលរួមអបអរយ៉ាងគគ្រឹកគគ្រឹងផងដែរ។
យ៉ាងណាមិញ មនុស្សជាច្រើននៅមិនទាន់បានដឹងថា ការសាងភ្នួសរបស់តារាប្រុសរូបនេះនឹងមានរយៈពេលប៉ុន្មានខែឬឆ្នាំទេ។ ប៉ុន្តែទស្សនិកជនរបស់លោកគិតថា នេះជាការបួសរយៈពេលខ្លីប៉ុណ្ណោះ ហើយសង្ឃឹមថា Toey Pongsakorn នឹងវិលមកកាន់អាជីពសម្ដែងឆាប់ៗ ក្រោយគ្រងស្បង់ជីពរដូចបំណងប្រាថ្នារួចរាល់៕






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Pong Nawat ត្រូវទស្សនិកជនថៃដាក់រហស្សនាមថា ប្រុសពូកែផិតក្បត់ភរិយាលេខ១នៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


