Connect with us

ជីវិតកម្សាន្ដ

ជីវិតស្នេហ៍អតីតតារាសម្តែង ហង្ស ម៉ារីនី ទទួលបានការស្រលាញ់ថ្នាក់ថ្នមយ៉ាងមានសុភមង្គលពីស្វាមី

បានផុស

នៅ

ទស្សនិកជន​ដឹង​ហើយ​ថា បន្ទាប់​ពី​សាង​បា​នកេរ្តិ៍ឈ្មោះ​ល្បីល្បាញ អតីត​​តារា​សម្ដែង​មាន​ងារ​ជា​ឧកញ៉ា ហង្ស ម៉ារីនី អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ក៏បានឃ្លាតឆ្ងាយ​ពីសិល្បៈ​ក្រោយរៀបការរួម​រស់សាងសុភមង្គលជាមួយស្វាមី នឹងជោគជ័យលើ​​មុខជំនួញលក់ផលផលអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត ហង្ស ម៉ារីនី  ក្រោយ​​ពេលរៀបការ​ត្រូវបាន​គេដឹងថា តារាស្រីរូបនេះ និងស្វាមីបច្ចុប្បន្ន គឺទទួលបានចំណងដៃកូន​ចំនួន ៣ នាក់ខណៈ​ដែលពេលនេះ​គ្រួសាររបស់​អ្នកនាង​បានរស់នៅយ៉ាង​មានសេចក្តីសុខខ្លាំង។ ទន្ទឹមគ្នានេះ ​អ្នកនាង​បាន​ទម្លាយអារម្មណ៍​យ៉ាង​កក់ក្តៅ​ទទួល​បានក្តី​ស្រលាញ់​ថ្នាក់ថ្នម​ពីស្វាមីគ្មាន​ប្រួលប្រែ។

អតីត​តារា​​ស្រី ហង្ស ម៉ារីនា បាន​​រៀបរាប់​ថា «គេ​ថា​មនុស្សមួយចំនួន គឺស្រលាញ់​មនុស្សស្រីយកចិត្ត​ទុកដាក់តែ​ដំបូងៗទេ (បុរស​ទាំងអស់​មិនដូចគ្នាទេ ) តែ​សម្រាប់​ខ្ញុំបុរសម្នាក់នេះ(ស្វាមី)​តាំងពី​ស្រលាញ់គ្នាដំបូង​រហូតមកដល់កូន ៣ គឺ​ទង្វើរគាត់​នៅ​ដដែល​មិន​ប្រែប្រួល មិន​ថា​​ការ​យក​ចិត្តទុកដាក់ ការផ្តល់​ភាពកក់​ក្តៅ ភាព​ស្មោះត្រង់​ការស្រលាញ់ គឺគាត់​រក្សាបាន​ល្អដូចថ្ងៃ​ដំបូងអ៊ីចឹង​ទោះ​របស់​ខ្លះ​​យើង​​ចូលចិត្ត​តាំងពី ៥ ឬ ៧ឆ្នាំ មុនក៏នៅចាំ​ដឹង​ថា​យើងចូលចិត្ត​ទៅ​កន្លែង​ណា​ចូលចិត្តញាំអី្វចូលចិត្ត​របស់​អី្វនៅចាំគ្រប់យ៉ាង»។

ហង្ស ម៉ារីនី បញ្ជាក់​ទៀត​ថា «ក្តីសុខ​ភាព​កក់ក្តៅ​សុភមង្គលគឺ​កើត​ចេញ​ពីទង្វើរ​តូចៗ ​ដែល​យើង​អាចបំពេញ​ឲ្យ​គ្នាបាន ”កុំ​បណ្តោយ​ឲ្យស្នេហា​អ្នក​សោះកក្រោះ​ពីមួយថ្ងៃទៅមួយថ្ងៃ​ ទោះ​មានកូន​ច្រើនក៏ដោយព្រោះទង្វើរ​តូចៗ​គឺជាក្តី​សុខដ៏​ធំ​របស់គ្រុមគ្រួសារយើង»

សូមបញ្ជាក់​ថា អ្នកនាង ហង្ស ម៉ារីនី គឺជា​តារាសម្តែង​ស្រីមួយដួងដែល​ធ្លាប់ទទួលបានការ​គាំទ្រច្រើនតាម​រយៈ​ខ្សែភាពយន្ត​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​កន្លង​មក​អ្នកនាង​​ក៏​​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​សង្គមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម