ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ ដណ្តើមបានម្កុដ Miss Grand ភ្នំពេញ ២០២៤
បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុតគឺរកឃើញម្ចាស់ម្កុដ Miss Grand ភ្នំពេញ ២០២៤ បានទៅលើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក។

លទ្ធផលនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនបានបង្ហាញការសាទរតារាសម្តែងស្រី និងបេក្ខភាពកញ្ញាឯកដ៏អស្ចារ្យនៃភ្នំពេញ២០២៤ កញ្ញា ព្រះកាយ ចន្ទ ខណៈសាមីខ្លួនក៏បានបានសម្តែងអារម្មណ៍រំភើបរីករាយខ្លាំង ដែលទទួលបានម្កុដតំណាងភ្នំពេញ ដើម្បីត្រៀមប្រកួតMiss Grand Cambodia 2024នាខែមិថុនាខាងមុខ។
នៅលើផេកផ្លូវការរបស់ Miss Grand Cambodia 2024 បានលើកឡើងថា “សូមចូលរួមអបអរសាទរទៅដល់កញ្ញា ព្រះកាយ ច័ន្ទ ដែលបានឈ្នះម្កុដនូវកម្មពិធីកញ្ញាឯកដ៏អស្ចារ្យនៃភ្នំពេញ ២០២៤ ចូលរួមអបអរសាទរនឹងជួបគ្នានៅលើវេទិកាឆាកជាតិ Miss Grand Cambodia 2024″។
ចំណែកអ្នកគាំទ្រក៏បានសូមចូលរួមអបអរសាទរទៅដល់កញ្ញា ព្រះកាយ ច័ន្ទ ដែលបានឈ្នះម្កុដពីកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃភ្នំពេញ ២០២៤ ផងដែរ។
សូមបញ្ជាក់ថាតារាសម្តែងល្បីឈ្មោះ ព្រះកាយ ច័ន្ទ ថ្វីត្បិតបច្ចុប្បន្ននាងកំពុងដើរលើអាជីពជាតារាសម្តែងដែលទទួលបានការគាំទ្រពីមហាជនច្រើនហើយពិតមែននាងនៅតែមិនបោះបង់ឱកាសនៅលើវិថីសិល្ប:ឡើយខណ:ពេលនេះនាងកំពុងលេចវត្តមានលើឆាកប្រ កួតបវរកញ្ញាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


