ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ ស្ទង់មតិអ្នកគាំទ្រ បង្ហើបគម្រោងវិលចូលសិល្បៈសម្តែងវិញ
តារាសម្តែង និងជាគ្រូបង្ហាត់របាំ កញ្ញា ព្រះកាយ ច័ន្ទ បន្ទាប់ពីស្ងប់ស្ងាត់ពីវិស័យសម្តែងអស់មួយរយៈ ឥឡូវនេះបានបង្ហាញសញ្ញាថា អាចនឹងវិលត្រឡប់ចូលវិថីសិល្បៈសម្តែងភាពយន្តវិញ ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលនាងកំពុងស្ទង់មតិពីអ្នកគាំទ្រនៅលើបណ្ដាញសង្គម។

តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ព្រះកាយ ច័ន្ទ បានចែករំលែករូបភាពចាស់ៗនៃការសម្តែងរបស់នាងជាមួយសំណេរដែលបង្ហាញពីអារម្មណ៍នឹករលឹក និងសំណួរទៅកាន់អ្នកគាំទ្រថា តើពួកគេចង់ឃើញនាងវិលត្រឡប់មកសម្តែងភាពយន្តវិញឬអត់។ ការស្ទង់មតិនេះបានទាក់ទាញការឆ្លើយតបយ៉ាងសកម្មពីមហាជន ជាពិសេសអ្នកគាំទ្រដែលបានបង្ហាញការគាំទ្រចង់ឃើញនាងត្រឡប់មកវិញដូចមុន។
តារាស្រីរូបនេះ បានបញ្ជាក់ថា ប្រសិនបើទទួលបានការគាំទ្រពេញទំហឹងពីអ្នកគាំទ្រ នាងអាចនឹងសម្រេចចិត្តវិលចូលការសម្តែងវិញក្នុងពេលឆាប់ៗនេះ ដើម្បីបន្តបម្រើអារម្មណ៍ទស្សនិកជន។
ទោះបីជាកន្លងមក ព្រះកាយ ច័ន្ទ បានផ្អាកសកម្មភាពសម្តែងមួយរយៈ ក៏ដោយ បច្ចុប្បន្ននាងនៅតែសកម្មក្នុងវិស័យសិល្បៈ ដោយផ្តោតលើការបង្រៀនរបាំនៅសាលាសិល្បៈផ្ទាល់ខ្លួន និងការងារពាក់ព័ន្ធផ្សេងៗ។ កាលពីពេលថ្មីៗកន្លងទៅ នាងក៏បានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិមួយ ប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ។
គួរបញ្ជាក់ថា ព្រះកាយ ច័ន្ទ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១១ ហើយត្រូវបានទស្សនិកជនស្គាល់តាមរយៈការធ្វើជាពិធីការិនី និងការសម្តែងភាពយន្តជាច្រើន ដូចជា «ផ្ការីកក្នុងចិត្ត» និង «ភ្លើងព្យាបាទ» ជាដើម ដែលធ្វើឱ្យនាងក្លាយជាតារាសម្តែងមានឈ្មោះមួយរូបក្នុងចំណោមមហាជនអ្នកគាំទ្រ៕ អត្ថបទ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


