ជីវិតកម្សាន្ដ
៩ខែចុងក្រោយនេះ តារា K-Pop ជាច្រើន សម្រុកចាកចេញពីផលិតកម្ម SM ព្រមៗគ្នា
កាលពីថ្មីៗនេះ ដំណឹងនៃការចាកចេញរបស់ Taemin ក្រុម SHINee ពីផលិតកម្ម SM Entertainment អមដោយពាក្យចចាមអារ៉ាមរបស់ Onew បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះផងដែរ អ្នកលេងអ៊ីនធឺណែតជាច្រើនបានកត់សម្គាល់ឃើញថា តារាជាច្រើនដួងដែលស្ថិតក្រោមស្លាកយីហោនេះ បានចាកចេញពីទ្រនំក្នុងរយៈពេល៩ខែចុងក្រោយ ដោយជ្រើសរើសយកសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ទៅកាន់ស្លាកមួយផ្សេងទៀត ខណៈអ្នកខ្លះបានជ្រើសបង្កើតផលិតកម្មផ្ទាល់ខ្លួន។

១ Taemin ក្រុម SHINee
នៅថ្ងៃទី ០៣ ខែមីនា មានសេចក្តីរាយការណ៍ថា Taemin នឹងចាកចេញពីផលិតកម្ម SM Entertainment បន្ទាប់ពីរយៈពេល ១៦ ឆ្នាំជាមួយនឹងការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅចុងខែមីនា។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីគម្រោងរបស់គាត់នៅឡើយទេ ប៉ុន្តែតារារូបនេះនឹងចូលរួមជាមួយ BPM Entertainment ដែលជាទ្រនំរបស់ VIVIZ និងក្រុមផ្សេងទៀត។ ដូចតារាផ្សេងទៀតក្នុងកាលៈទេសៈដូចគ្នា Taemin ទំនងជានឹងបន្តសកម្មភាពរបស់គាត់ជាមួយ SHINee ទៀតទេ។
២ ក្រុម Super Junior D&E (Donghae និង Eunhyuk)
ក្រុម Super Junior D&E (Donghae និង Eunhyuk) បានចាកចេញពី SM បន្ទាប់ពីកិច្ចសន្យារបស់ពួកគេផុតកំណត់នៅខែកក្កដា ឆ្នាំ ២០២៣។ បន្ទាប់មក តារាទាំងនោះបានបង្កើតទីភ្នាក់ងាររបស់ពួកគេឈ្មោះថា ODE Entertainment ដោយជ្រើសរើសអតីតអ្នកគ្រប់គ្រងម្នាក់គឺលោក Won Yong Sun ធ្លាប់ធ្វើការជាមួយក្រុម Super Junior ។
៣ Kyuhyun ក្រុម Super Junior
Kyuhyun បានចាកចេញពី SM ក្នុងពេលតែមួយជាមួយ Donghae និង Eunhyuk ប៉ុន្តែមិនបានបង្កើតស្លាកយីហោផ្ទាល់ខ្លួនរបស់គាត់ទេ។ ផ្ទុយទៅវិញ តារាចម្រៀងរូបនេះបានចូលរួមជាមួយ Antenna ជាទ្រនំរបស់សិល្បករជាច្រើន រួមទាំង Lee Hyori ជាដើម។ ដូច Donghae និង Eunhyuk ដែរ Kyuhyun នៅតែជាសមាជិកក្រុម Super Junior ទោះបីជាស្ថិតនៅក្រោមស្លាកសញ្ញាផ្សេងក៏ពិតមែន។
៤ Sunny ក្រុម Girls’ Generation
បន្ទាប់ពីការរំពឹងទុក Sunny សមាជិកក្រុម Girls’ Generation បានបញ្ជាក់ពីការចាកចេញរបស់នាងពីក្រុមហ៊ុននៅក្នុងលិខិតមួយទៅកាន់អ្នកគាំទ្រ។ តារាចម្រៀងរូបនេះមិនបានប្រកាសជាសាធារណៈអំពីភ្នាក់ងារថ្មីនោះទេ ប៉ុន្តែពេលថ្មីៗនេះ នាងបានត្រឡប់មកវិញជាមួយនឹងសមាជិករួមគ្នា Hyoyeon ក្នុងកម្មវិធី No Way Home ដែលជាកម្មវិធីជជែកកម្សាន្តដោយ JTBC។
៥ D.O សមាជិកក្រុម EXO
បន្ទាប់ពីចេញអាល់ប៊ុមតូចទីពីរ D.O សមាជិកក្រុម EXO បានចាកចេញពី SM Entertainment មិនខុសពីអ្នកពីអ្នកខាងលើប៉ុន្មាននោះទេ។ ទន្ទឹមនឹងរបាយការណ៍នៃការចាកចេញរបស់ខ្លួន ក្នុងនោះគេចែករំលែកថា គាត់នឹងចូលរួមជាមួយក្រុមហ៊ុនថ្មីមួយឈ្មោះ Company SooSoo ដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងរបស់គាត់គឺ Nam Kyung Soo ។
៦ ក្រុម EXO CBX (Chen, Baekhyun និង Xiumin)
នៅខែឧសភា ឆ្នាំ ២០២៣ ក្រុម EXO CBX ដែលបង្កើតឡើងដោយ Chen, Baekhyun និង Xiumin បានប្តឹងឲ្យបញ្ចប់កិច្ចសន្យាជាមួយ SM ដោយចោទប្រកាន់ថា ក្រុមហ៊ុនមានសមាជិកចុះកិច្ចសន្យាទាសករ ហើយមិនមានតម្លាភាពជាមួយគណនេយ្យរបស់ពួកគេ។ អ្នកទាំងបីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននៅខែមិថុនា ឆ្នាំ ២០២៣ ដោយ Baekhyun បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ I&B100 ក្នុងខែតែមួយ។ សមាជិកពីរនាក់ផ្សេងទៀតក៏បានផ្លាស់ប្តូរសកម្មភាពរបស់ពួកគេទៅកាន់ភ្នាក់ងារថ្មីរបស់ Baekhyun ផងដែរ។

ថ្វីដ្បិតតែ សមាជិកប៉ុន្មានរូបខាងលើនេះបានផ្ដាច់ខ្លួនចេញពីផលិតកម្មយក្ស SM Entertainment យ៉ាងណាក្ដី ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្រោមកិច្ចសន្យាផ្តាច់មុខជាមួយ SM ដដែល ដោយគ្រាន់តែមានការផ្លាស់ប្តូរ ដើម្បីអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពផ្ទាល់ខ្លួននៅកន្លែងផ្សេងតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចិនមិនពេញចិត្ត Karina មានទំនាក់ទំនងស្នេហា ដល់ថ្នាក់បញ្ជូនឡានតវ៉ាមុខ SM
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


