ជីវិតកម្សាន្ដ
សម្រស់តារាស្រី ចិន នៅអាយុ១៨ឆ្នាំ ត្រូវទស្សនិកជនបើកកកាយខ្ទេចគ្មានសល់
កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹកដែលមានអាយុពី ១៧ ទៅ ១៨ ឆ្នាំនៃសម្រស់តារាស្រីៗចិន ស្រាប់តែត្រូវបានមនុស្សជីកកកាយ និងបង្ករឲ្យមានការចាប់អារម្មណ៍ ហើយពិភាក្សាយ៉ាងភ្លូកទឹកភ្លូកដី។
ខាងក្រោមនេះ គឺជាតារាស្រី៦រូបត្រូវទស្សនិកជនលើកមកនិយាយសារជាថ្មីម្ដងទៀត ក្នុងពេលដែលពួកគេរៀននៅវិទ្យាល័យ។
១ Dilraba Dilmurat

Dilraba Dilmurat បច្ចុប្បន្នគឺជាតារាល្បីមួយរូបរបស់បណ្ដាញ Cbiz នាងមានរូបសម្រស់ស្អាតលំដាប់កំពូល និងតែងតែទាក់ទាញភ្នែកទស្សនិកជនជានិច្ច។ ស្ថិតក្នុងវ័យ១៨ឆ្នាំ មនុស្សជាច្រើនរឹតតែចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏បរិសុទ្ធរបស់នាងថា កាលនៅរៀន Dilraba បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសម្រស់ធម្មជាតិដែលមានច្រមុះខ្ពស់ ភ្នែកធំៗ ដោយមិនបាច់វះកាត់។
២ Yang Zi

ក្រឡេកមកមើលកម្រងរូបថតជាច្រើនសន្លឹករបស់ Yang Zi កាលពីអាយុ ១៨ ឆ្នាំ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅពេលនោះ តួឯកស្រីក្នុងរឿង “Ashes of Love” បានលេចមុខក្នុងផលិតកម្មទូរទស្សន៍ជាច្រើន។ រូបរាងរបស់ Yang Zi នៅឆ្នាំនោះពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងសឹងតែធ្វើតួឯកបានគ្រប់រឿងឯណោះ។
៣ Tan Songyun

ភាពល្បីល្បាញក្នុងវិស័យសិល្បៈចិន ជាមួយនឹងរហស្សនាមថាក្មេងជាងអាយុ Tan Songyun ធ្វើឲ្យអ្នកគាំទ្រព្រឺសម្បុរដោយច្រណែន នៅពេលប្រៀបធៀបរូបថតរបស់នាងកាលពីនាងអាយុ ១៨ ឆ្នាំ ជាមួយនឹងរូបថតបច្ចុប្បន្នរបស់នាងអាយុ ៣១ ឆ្នាំ គឺមិនខុសគ្នាច្រើននោះទេ។ គេអាចសង្កេតឃើញថា រូបរាងរបស់ Tan Songyun ក្នុងវ័យសិក្សារបស់នាងបានផ្លាស់ប្តូរម៉ូតសក់បន្តិច ប៉ុន្តែភាពស្លូតបូត និងភ្នែកធំៗ រាងមូលនៅតែដដែល។
៤ Zheng Shuang

ក្រឡេកមកមើលរូបភាពរបស់ Zheng Shuang ក្នុងអាយុ ១៨-២០ ឆ្នាំ ធ្វើឲ្យបេះដូងអ្នកគាំទ្រមានអារម្មណ៍ស្ទើតែមិនចង់ជឿថាជារូបនាងផង។ ក្នុងវ័យសិក្សា តារាស្រីរូបនេះបានធ្វើឲ្យអ្នករាល់គ្នាសរសើរនាង ដោយសារនិស្ស័យទេពធីតាយុវវ័យ។ នៅពេលដែលមិនមានការតុបតែងខ្លួន សម្រស់របស់តារាស្រី Zheng Shuang នៅតែស្រស់ស្អាតខ្លាំងមិនខុសពីបច្ចុប្បន្ននោះទេ។
៥ Zhao Lusi

កាលនៅរៀននៅឡើយ Zhao Lusi បានឈ្នះពានរង្វាន់ Miss Southwestern Transport University ផ្នែកវិទ្យាល័យ។ រូបភាពរបស់នាងនៅឯមហោស្រពកីឡារបស់សាលាបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយបានជួយនាងចូលទៅក្នុងកម្មវិធី showbiz យ៉ាងរលូន។ ជាការពិតណាស់ បើក្រឡេកមកមើលរូបភាពកាលពីនាងនៅវ័យ១៨ឆ្នាំ គ្រប់គ្នាប្រាកដជាសរសើរមិនដាច់ពីមាត់ពីសម្រស់ និងភាពគួរឲ្យស្រលាញ់របស់ក្មេងស្រីរូបនេះ។
៦ Bai Lu

ខុសប្លែកពីរូបភាពចាស់ទុំ និងគួរឲ្យទាក់ទាញរបស់នាង តារាស្រី Bai Lu ក្នុងវ័យ ១៨ និង ២០ ឆ្នាំបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងរូបរាងស្អាត ។ នៅពេលនោះ Bai Lu មិនទាន់បានពត់ធ្មេញនៅឡើយទេ ដូច្នេះហើយសម្រស់របស់នាងសម័យនោះគឺស្អាតបែបធម្មជាតិពិតៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dilraba តក់ស្លុតខ្លាំង ក្រោយបុរសម្នាក់ព្យាយាមចាប់ដៃនាងនៅក្នុងហ្វូងមនុស្ស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


