ជីវិតកម្សាន្ដ
កូន អាន់ ៖ “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ជាពាក្យស្លោកដក់ជាប់ក្នុងបេះដូងខ្មែរ
នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាលើភ្នំទឹកកកកញ្ញា កូន អាន់ ដែលមានឈ្មោះពិត សុគា គីមលាង កន្លងមកត្រូវបានទស្សនិកជនដឹងថានាងតែងតែ មានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។សកម្មភាពនេះ តែងទទួលបានកាសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ។

ជាមួយគ្នានោះ កាលពីថ្មីៗកន្លងទៅកញ្ញា សុគា គីមលាង ឬ កូន អាន់ ក៏ធ្លាប់បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។ ម្យ៉ាងទៀតនាងថា ខ្លួនពិតជាសំណាងណាស់ដែលបានកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។
ទោះបីជាយ៉ាងណា ពេលនេះនាដការីដ៏ស្រស់សោភារូបនេះបានបញ្ជាក់ភ្ជាប់ដោយពាក្យស្លោកមួយឃ្លាថា“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” នេះគឺជា ពាក្យស្លោកមួយដក់ជាប់ក្នុងបេះដូងខ្មែរចាប់តាំងពីធំដឹងក្ដីមក។ ដូច្នេះហើយបានជាទៅដល់ទីណាក៏ដោយក៏កូនខ្មែរនៅតែខិតខំថែរក្សាវប្បធម៌របស់ខ្លួនជាប់ជានិច្ច។

ដោយឡែកក៏មានការបញ្ចេញមតិគាំទ្រដែរថា «វប្បធម៌ខ្មែរមានច្រើនទៀតណាស់ដែលកូនខ្មែរមួយចំនួនមិនស្គាល់អស់រួមទាំងខ្ញុំម្នាក់ដែរតែពេលនេះខ្ញុំស្គាល់ច្រើនជាងមុនច្រើន ដោយសារតែមានមនុស្សដូចជាបង Kon Ant បង្ហាញឲ្យឃើញរាល់ថ្ងៃ ខ្ញុំកាន់តែចាប់អារម្មណ៍ វប្បធម៌ខ្មែរជាងមុនដោយសារបងអរគុណបងខ្លាំងៗ»។

គួរបញ្ជាក់ដែរថា កញ្ញា សុគា គីមលាង កាលពីកន្លងនាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថា នាងធ្លាប់បានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨។ គេចាំបានថាកញ្ញា សុគា គីមលាង ហៅ កូន អាន់ បានទម្លាយថា នាងធ្លាប់ឆ្លងកាត់នូវភាពជូរចត់ និងការលំបាកច្រើនសម្រាប់ពាក្យថា «អប្សារា» គឺដោយសារតែការផ្សព្វផ្សាយចង់ឲ្យគេស្គាល់ និងដឹងថា ខ្លួនមកពីកន្លែងណា ជនជាតិអ្វីសញ្ជាតិអ្វី៕
អត្ថបទ៖ ចាន់រ៉ា




-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


