Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងប្រុសល្បីឈ្មោះ ៣រូប មានកូនស្នងអាជីពជាអ្នកចម្រៀង

បានផុស

នៅ

ពិភពសិល្បៈកម្សាន្តរបស់កម្ពុជាបច្ចុប្បន្ន មានតារាជើងថ្មីច្រើនសឹងរាប់មិនអស់ ខ្លះក៏លេចធ្លោ ខ្លះក៏កំពុងបន្តចាប់ក្តី ស្រមៃជាអ្នកចម្រៀងជាបន្ត។ ក្នុងនោះ ក៏មានកូនប្រុសស្រីរបស់តារាចម្រៀងរៀមច្បងនិងល្បីឈ្មោះកម្ពុជា ៣រូបផងដែរ គឺតារាចម្រៀងចាស់វស្សា លោក ហួរ ឡាវី តារាចម្រៀងមិនខ្ចីចាស់ ព្រាប សុវត្ថិ និងលោក ខាន់ ជេមស៌ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើតារាចម្រៀងប្រុសទាំង ៣រូប មានកូនប៉ុន្មាននាក់ស្នងអាជីពជាអ្នកចម្រៀង?

១. លោក ហួរ ឡាវី
លោក ហួរ ឡាវី តារាចម្រៀងសំនៀងស្អកតែរណ្តំចិត្ត ជាអត្តសញ្ញាណដែលមហាជនទូទៅស្គាល់លោកជាច្រើនឆ្នាំមកនេះ ។ បទពិសោធដ៏ជោគជាំលើវិថីនេះ លោក ហួរ ឡាវី នៅតែស្រលាញ់ ហើយបន្តការច្រៀង បើទោះបីជាវ័យកាន់តែជ្រេ ណាស់ទៅហើយក្តី។ កាលពីឆ្នាំទៅ​ លោកក៏ធ្លាប់បានច្រៀងចម្រៀងក្នុងទម្រង់សម័យជាមួយ តារារ៉េបល្បីរបស់កម្ពុជា គឺលោក ជី ដេវីត ផងដែរគឺបទ “ឱ! សង្សារបងអើយ” ។ ក្រៅពីនេះ លោកធ្លាប់បានក្រុមហ៊ុនធំ អញ្ជើញច្រៀងក្នុងកម្មវិធី មួយចំនួនផងដែរ។

ងាកមកអ្នកស្នងអាជីពជាអ្នកចម្រៀងរបស់លោកវិញ លោកមានកូនស្រីម្នាក់ដែលមហាជនស្គាល់ថា កញ្ញា វី ឌីណែត តារាច្រៀងផលិតកម្ម រស្មីហង្សមាស ។ ដោយទេពកោសល្យ និងសំនៀងរណ្តំមិនចាញ់លោកឪពុក ច្រើនឆ្នាំមកនេះ វី ឌីណែត ក៏មានឈ្មោះបោះសំឡេង និងមានគេស្គាល់ពីភាពល្បីល្បាញរបស់កញ្ញាច្រើនផងដែរ។

២. ឧកញ៉ា ព្រាប សុវត្ថិ
តារាចម្រៀង និងមានងារជាឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងប្រុសលំដាប់ប្រទេស និងចាស់វស្សាផងដែរ លើវិធីសិល្បៈ តែរក្សាបាននូវភាពល្បីល្បាញមិនសាបសូន្យ។ ជាច្រើនឆ្នាំលើវិថីសិល្បៈ តារាចម្រៀង រូបនេះ បានជោគជ័យទាំងអាជីព និងជំនួញជាច្រើន។ ទន្ទឹមនឹងភាពជោគជ័យ មហាជនក៏ធ្លាប់បានជ្រាបហើយថា តារាចម្រៀងរូបនេះ មានកូនប្រុស ៣នាក់ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិមុនីនាគ និង សុវត្ថិសេរីវុឌ្ឍ ដែលកំពុងដើរតាមគន្លង លោកឪពុក ចាប់អាជីពជាអ្នកសិល្បៈ។
ក្នុងចំណោមកំលោះសង្ហាទាំង៣ សុវត្ថិ មុនីវណ្ណ (កូនប្រុសច្បង) សុវត្ថិមុនីនាគ (កូនប្រុសទី២) ធ្លាប់បានជ្រកក្រោមផលិត កម្មធំ “រស្មីហង្សមាស” និងក្រោយមក ងាកមកជ្រកទ្រនំ GALAXY វិញ ។

៣. លោក ខាន់ ជេមស៌
ឈរជើងលើវិថីសិល្បៈជាង ២០ឆ្នាំ ខាន់ ជេមស៌ អាចចាត់ទុកបានថាជាជើងចាស់មួយរូប ក្នុងពិភពចម្រៀងសម័យបែប មនោសញ្ចេតនាបំពេអារម្មណ៍អ្នកគាំទ្រច្រើនឆ្នាំមកនេះ។ មិនខុសគ្នា ពីតារារៀមច្បង ព្រាប សុវត្ថិ ក្រោយទៅជ្រកក្រោម ទ្រនំផលិតកម្ម GALAXY មិនបានប៉ុន្មាន តារាចម្រៀងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងវត្តមានកូនប្រុស ស្រីរបស់ខ្លួន ដែលមានដុងសិល្បៈដូចទៅនឹងឪពុកដែរ។

កាលពីអំឡុងឆ្នាំ២០២១ តារាចម្រៀងប្រុសរូបនេះ ធ្លាប់បានដឹកដៃកូនប្រុសម្នាក់ ឈ្មោះ ដូរ៉ា សក្តា “ហ្គេត” ចូលរួមរ៉េប ក្នុងបទចម្រៀង “Boy Loy” ដោយទទួលបានការគាំទ្រ និងភ្ញាក់ផ្អើលចំពោះសមត្ថភាព នៃការច្រៀងរ៉េបរបស់កូនប្រុស រូបនេះម្តងរួចទៅហើយ។ ក្រោយមក នៅឆ្នាំ២០២៣ លោកធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី នឹងវត្តមាន កូនស្រីរបស់ លោក «អេមី» ដែលបានចុះកុងត្រាក្នុងនាមជាតារាចម្រៀងរបស់ផលិតកម្ម GALAXY និងកូនប្រុសទី ២ ជ្រកក្រោម ទ្រនំតែមួយ នៅឆ្នាំ២០២៤ ។ ក្នុងឆ្នាំដដែលនេះ លោកក៏បានដឹកដៃកូនប្រុសម្នាក់ទៀត បង្ហាញសមត្ថភាពប៉ុន្មានលើក មកហើយ លើឆាកតន្ត្រីកម្មវីធីផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម