ជីវិតកម្សាន្ដ
ខេម ចេញមុខបញ្ជាក់ការពិត ក្រោយលេចឮថាខ្លួនទទួលបានងារជាឧកញ៉ា
នេះមិនមែនទើបជាលើកទីមួយទេសម្រាប់តារាចម្រៀងសំឡេងស្អក លោក ខេម ដែលលេចឮដំណឹងថា លោកកំពុងត្រៀមទទួលបានងាជាឧកញ៉ា ខណ:កន្លងមក ក៏ធ្លាប់មានការសាកសួរលោកដែរថា “ពេលណាទើបឡើងងារជាឧកញ៉ា?” ។

គួរជម្រាបថា កាលពីអំឡុងដើមឆ្នាំ២០២៣ កន្លងទៅ តារាចម្រៀងរូបនេះ ក៏ធ្លាប់ត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយម្តងរួចមកហើយ ពីរឿងត្រៀមឡើងជាឧកញ៉ានេះ ប៉ុន្តែជាការឆ្លើយតប លោកក៏ធ្លាប់បានចេញមុខបដិសេធរួចហើយដែរ នៅពេលនោះ។ តែយ៉ាងណា ថ្មីៗនេះ ក៏ស្រាប់តែមានដំណឹងដដែលនេះកើតឡើងជាថ្មី ធ្វើឲ្យសាមុីខ្លួននៅមិនសុខ ចេញមកបញ្ជាក់ជាថ្មីថា “ពុំមែនជាការពិតនោះឡើយ”។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកខេម បានរៀបរាបថា មួយរយៈនេះ មានព័ត៌មានជាច្រើនបានចុះអំពីលោក ដោយខ្លះផ្សាយថា លោកទទួលបានងារជាឧកញ៉ា ខ្លះក៏ផ្សាយថារៀបចំទទួលហើយ។ ជាមួយនឹងការចុះផ្សាយទាំងនេះ លោកសម្តែងការហួសចិត្តថា “តើព័ត៌មានទាំងអស់នេះ បានសម្តីមកពីណា ហើយបងប្អូនមួយចំនួនក៏ជឿស្លុងតាមព័ត៌មាននោះ ខ្លះក៏បានជេរប្រមាថខ្ញុំ អ្នកខ្លះក៏អបអរសាទរ” ។ លោកបន្ថែមទៀតថា “ហេតុអី្វមិនសួរខ្ញុំផងថាតើខ្ញុំយ៉ាងមិចហើយ ហើយខ្ញុំរាល់ថ្ងៃអ៊ីចឹងដូចគេប្រាប់ទេ រស់នៅចំណុចណា រាល់ថ្ងៃខ្ញុំជាអ្នកចម្រៀងម្នាក់ ហើយជាប្រ ជាជនធម្មតាដូចបងប្អូនដែរ”។
លោក ខេម បន្តថា ងារជាឧកញ៉ាវាមិនអាក្រក់នោះទេ ប៉ុន្តែរាល់ព័ត៌មានដែលមិនចេញពីមាត់លោក លោកស្នើឲ្យសាធារណជនកុំជឿ ដោយអាចសួរលោកបាន។ ទាក់ទងនឹងរឿងនេះ លោកសង្កត់ធ្ងន់ថា លោកមិនបន្ទោសសាធារណជនទេ គឺគួរតែបន្ទោសឬដាស់ស្នើទៅខាងព័ត៌មាន ឬក៏វេបសាយនានា កុំឲ្យមានសកម្មភាពនេះ។
សូមជម្រាបថា បច្ចុប្បន្នអ្នកសិល្ប:ល្បីៗនិងអ្នកនិពន្ធមួយចំនួន គឺទទួលបានគោរមងារជាឧកញ៉ា ក្រោយជោគជ័យលើវិថីសិល្ប: និងកិច្ចការជួយសង្គមជាតិ ដែលរួមមានដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ, កំពូលតារាចម្រៀង ខេមរ: សិរីមន្ត, និងអ្នកនិពន្ធលោក យឹម តាស្រង់ ជាដើម៕ អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


