ជីវិតកម្សាន្ដ
ខេម ស្នើមហាជន បន្តផ្តល់ជំនួយសម្ភារ:ស្បៀងអាហារ ដើម្បីលើកទឹកចិត្តកងទ័ពការពារជាតិមាតុភូមិ
តារាចម្រៀងសំឡេងស្អកលោក ខេម បានបន្តស្នើរដល់មហាជនខ្មែរគ្រប់រូប រួមគ្នាសាមគ្គីក្នុងការចូលរួមផ្តល់ជំនួយជាសម្ភារ: ឬស្បៀងអាហារ ដើម្បីលើកទឹកចិត្តកងទ័ពការពារជាតិមាតុភូមិពីការឈ្លានពានរបស់ទាហានថៃ។

បន្ទាប់ពីកើតមានហេតុការណ៍ការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងទាហានថៃ កាលព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិតេជោមរកត ឃុំមរកតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គេកត់សម្គាល់ឃើញមានប្រជាជនកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់កម្លាំងចិត្ត ក៏ដូចជាឧបត្ថម្ភដល់កងទ័ពជួរមុខ។
ដើម្បីគាំទ្រដល់កងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិ ខេម បានលើកឡើងថា “នៅក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសជាទីស្រលាញ់របស់យើងកំពុងប្រឈមនឹងការឈ្លានពាន យើងទាំងអស់គ្នាឈរយ៉ាងរឹងមាំក្នុងសាមគ្គីភាពមួយ។ ចិត្តរប ស់យើងប្រាថ្នាសុខសុវត្ថិភាព និងកម្លាំងចិត្តដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងការពារទឹកដីនិងប្រជាជាតិយើង”។
តារាចម្រៀងរូបនេះ បន្តថា “យើងខិតខំគាំទ្រតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន ទាំងការផ្តល់ជំនួយសម្ភារ: ការលើកទឹកចិត្តផ្លូវចិត្ត និងការបង្ហាញការគាំទ្រយ៉ាងរឹងមាំចំពោះការលះបង់បូជាឈាមស្រស់សាច់ស្រស់របស់បងប្អូនទាហានជួរមុខ។ យើងតស៊ូរួមគ្នាដើម្បីសន្តិភាពនិងយុត្តិធម៌។ ជយោ! វីរទាហានខ្មែរដ៏អង់អាចជាទីគោរព”។
គួរបញ្ជាក់ដែរថា តារាចម្រៀងសំឡេងស្អករូពនេះ ក៏បានចូលរួមចំណែកក្នុងការឧត្ថម្ភថវិកាជូនដល់កងទ័ពជួរមុខនូវទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២០លានរៀលផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


