ជីវិតកម្សាន្ដ
ខេម ដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា សួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឈរជើងក្នុងខេត្តព្រះវិហារ
តារាចម្រៀងសំឡេងស្អកលោក ប៉ុន សុណារិន ហៅ ខេម ក្នុងនាមជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានដឹកនាំក្រុមការងារ និងសមាជិកក្រុមបាល់ទាត់តារាកម្ពុជា ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន នៅតំបន់ប្រាសាទព្រះវិហារ។


ដំណើរដឹកនាំក្រុមចុះទៅផ្តល់កម្លាំងចិត្តដល់វីរកងទ័ពរបស់កម្ពុជា នៅតាមបន្ទាន់ព្រំដែន ពីសំណាក់កំពូលតារាចម្រៀងលោក ខេម បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ក្នុងស្មារតីសាមគ្គីរួមគ្នា ជាធ្លុងមួយរវាងសមរភូមិមុខនិងសមរភូមិក្រោយ។
តាមរយ:សកម្មភាពនេះ បានបញ្ជាក់ឱ្យឃើញថា ទឹកចិត្តរបស់ប្រជាជនខ្មែរទាំងអស់ព្រមទាំងសិល្បករសិល្បការិនី បានបង្ហាញនូវឆន្ទ:ស្នេហាជាតិ ក្នុងន័យនេះ គឺចង់បញ្ជាក់ពីក្តីគោរពស្រលាញ់សាមគ្គីភាពរួមគ្នាជាធ្លុងមួយ ក្នុងនាមខ្មែរតែមួយ ខណ:ដែលកាលះបង់ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងណាស់ក្នុងការលះបង់ ដើម្បីការពារជាតិមាតុភូមិកម្ពុជា។
ជាការកត់សម្គាល់ មួយរយ:នេះ សង្កេតឃើញមានអ្នកសិល្ប: និងមហាជនខ្មែរមួយចំនួនធំ បានចូលរួមសកម្មភាពលើកទឹកចិត្ត និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់វីរកងទ័ពរបស់ខ្មែរ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ខណ:សកម្មភាពនេះបង្ហាញពីការសាមគ្គីការពារទឹកដីក្នុងនាមជាកូនខ្មែរ៕ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


