ជីវិតកម្សាន្ដ
ខេម អំពាវនាវមហាជនចូលរួមផ្តល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ តាមរយៈកម្មវិធីច្រៀងចម្រៀងជាតិ និងជាវអាវ
ក្នុងស្មារតី «សាមគ្គីគ្នាដើម្បីកម្ពុជា» និង ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ តារាចម្រៀងសំឡេងស្អកលោក ខេម បានចេញមុខអំពាវនាវនិងបំផុសស្មារតីចូលរួមកម្មវិធី “ច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ” នៅថ្ងៃទី១៩ ខែកក្កដា ចុងសប្តាហ៍នេះ នៅពហុកីឡដ្ឋានអូឡាំពិកនា៣រសៀលតទៅ។

ទន្ទឹមគ្នានៃការបំផុសនេះដែរ ខេមក៏បានអំពាវនាវសប្បុរសជនទាំងអស់ចូលរួមបរិច្ចាគថវិកាតាមរយ:ការទិញ “អាវ មោទនៈជាតិខ្មែរ” ដើម្បីជាកម្លាំងចិត្តនិងប្រមូលមូលនិធិជូនកងទ័ពជួរមុខ។ ខេម ថា “បើបងប្អូនចង់បានអាវទាក់ទងមកខ្ញុំ តម្លៃមួយត្រឹមតែ ២០០០០រៀល ថវិកាទាំងអស់ យើងខ្ញុំនិងយកទៅផ្តល់ជូនកងទ័ពវីរៈជួរមុខទាំងអស់”។
ខេម បានបញ្ជាក់ថា ក្នុងន័យខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ តស់យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ នៅថ្ងៃទី១៩ ខែកក្កដា នៅពហុកីឡដ្ឋានអូឡាំពិកនា៣រសៀលតទៅ។
ជាមួយគ្នានេះ លោកក៏បានថ្លែងការអរគុណចំពោះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសម្ភារៈសំណង់ ហួត ជា ដែលបានបញ្ជាទិញអាវមោទនៈជាតិខ្មែរ ១០០អាវ ក្នុងន័យដើម្បីជាកម្លាំងចិត្តនិងប្រមូលមូលនិធិជូនកងទ័ពជួរមុខ និងអរគុណដល់សាធារណជនផ្សេងទៀតដេលបានបញ្ជាទិញជាច្រើន។
សូមជម្រាបថា តារាចម្រៀងសម្លេងស្អកលោក ប៉ុន សុណារិន ហៅ ខេម ក្នុងនាមជាប្រធានក្រុមបាល់ទាត់តារាកម្ពុជាបានដឹកនាំក្រុមការងារនិងសមាជិកក្រុមបាល់ទាត់តារាកម្ពុជាកាលពីថ្មីៗកន្លងទៅនេះ បានចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរកងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន នៅតាមបន្ទាត់ព្រំដែនតំបន់ប្រាសាទព្រះវិហារ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


