ជីវិតកម្សាន្ដ
Rain ឱនក្បាលសុំទោសអ្នកគាំទ្រ ក្រោយប្រកាសផ្អាកយូធូបមួយរយៈលែងបង្ហាញមុខ
កាលពីពេលថ្មីៗនេះ វីដេអូមួយដែលមានចំណងជើងថា នេះគឺជា Jung Ji Hoon. I’m sorry ត្រូវបានគេបង្ហោះចូលក្នុង YouTube Channel ដែលមានឈ្មោះថា Season B Season របស់តារាចម្រៀងកូរ៉េ Rain ធ្វើឲ្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងវីដេអូនោះ តារាចម្រៀងប្រុសបានឱនក្បាល ហើយនិយាយថា «អ្នករាល់គ្នា ខ្ញុំសុំទោស»។
ស្វាមីរបស់ Kim Tae Hee បានពន្យល់ថា «ខ្ញុំមកទីនេះដើម្បីចែករំលែកព័ត៌មានមួយចំនួន។ ពួកយើងបានសម្រេចចិត្តសម្រាកខ្លីមួយដើម្បីបង្កើតខ្លឹមសារឲ្យកាន់តែប្រសើរឡើង»។ ក្នុងន័យនេះលោកចង់បញ្ចាក់ថា លោកបានប្រកាសផ្អាកសកម្មភាពនៅលើវេទិកា YouTube ។
តារាចម្រៀងប្រុសរូបនេះបានបន្តថា៖ “យើងទទួលបានការស្រលាញ់រាប់អានច្រើនរហូតមកដល់ពេលនេះ។ ដើម្បីវិលមកកាន់តែមានខ្លឹមសារគួរឲ្យចាប់អារម្មណ៍និងរំភើបដែលអាចធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល យើងនឹងឈប់សម្រាក។ ខ្ញុំសង្ឃឹមថាអ្នកនឹងយល់។ Rain បានបញ្ចប់វីដេអូដោយនិយាយថា “យើងនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។ សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី ឆ្នាំ២០២៥»។
វាត្រូវបានគេដឹងថា Rain បានបើកដំណើរការប៉ុស្តិ៍ YouTube មួយដែលមានឈ្មោះថា «Season B Season» នៅក្នុងខែកក្កដា ឆ្នាំ ២០២០ ដោយចែករំលែកនូវមាតិកាផ្សេងៗគ្នា រួមមាន mukbangs, workouts និង talk show ដែលទាក់ទាញអ្នកទស្សនាប្រហែល ១.៧៦លាននាក់។ នៅកម្រិតកំពូល ប៉ុស្តិ៍ YouTube របស់លោកដោយបាន ទាក់ទាញអ្នកមើល១២.២៤ លានដងសម្រាប់វីដេអូតែមួយ។
ទោះជាយ៉ាងណាក៏ដោយ ចំនួននៃការមើលថ្មីៗនេះបានធ្លាក់ចុះមកនៅចន្លោះពី ១០០,០០០ទៅ ៦៨០,០០០ ក្នុងខែមុន។ ការពិតដែលថាចំនួនមើលរបស់ប៉ុស្តិ៍ YouTube បង្ហាញសញ្ញានៃការធ្លាក់ចុះ ត្រូវបានគេនិយាយថាជាហេតុផលដែល តារាចម្រៀងកូរ៉េសម្រេចចិត្តបញ្ឈប់ការផលិតវីដេអូជាបណ្តោះអាសន្ននៅលើវេទិកានេះ។
សម្រាប់ទស្សនិកជនដែលស្រលាញ់វិស័យសិល្បៈកូរ៉េ Rain លែងជាឈ្មោះចម្លែកទៀតហើយ។ គាត់គឺជាតារាចម្រៀង តារាសម្តែង តន្ត្រីករ អ្នករាំ និងអ្នកផលិតតន្ត្រីដែលមានឥទ្ធិពលយ៉ាងខ្លាំងលើរលក Hallyu ។ បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០២ ហើយបានក្លាយជាតារាយ៉ាងឆាប់រហ័សជាមួយនឹងតន្ត្រី និងក្បាច់រាំដ៏ខ្លាំង។ តារាចម្រៀងប្រុសរូបនេះបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាមួយនឹងបទចម្រៀងល្បីៗដូចជា៖ Bad Guy, It’s Raining, Rainism ។ ជាពិសេស អាល់ប៊ុម It’s Raining ដែលបានចេញផ្សាយក្នុងឆ្នាំ ២០០៤ លក់បានជាង ២លានកូពីទូទាំងពិភពលោក ដែលពង្រឹងតំណែងតួនាទីក្នុងនាមជាសិល្បករ Kpop កំពូលម្នាក់។
ក្រៅពីវិស័យចម្រៀង Bi Rain ក៏ទទួលបានជោគជ័យខ្លាំងក្នុងវិស័យសម្ដែង ដោយបានចូលរួមក្នុងរឿងភាគ និងភាពយន្តល្បីៗជាច្រើនដូចជារឿង “Full House”, “Ghost Doctor), “Ninja Assassin” ជាដើម។ គួរកត់សម្គាល់ថាតួនាទីរបស់គាត់នៅក្នុងរឿង “Happy Home” បាននាំឈ្មោះរបស់ Rain ទៅកាន់អាស៊ី។ លើសពីនេះ តារាចម្រៀងប្រុសរូបនេះ ក៏ចូលប្រឡូកក្នុងផលិតកម្មចម្រៀង និងបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនផងដែរ។
បច្ចុប្បន្ននេះ ថ្វីដ្បិតតែតែមិនសូវសកម្មដូចមុន ប៉ុន្តែ តារាចម្រៀងវ័យ៤២ឆ្នាំ នៅតែមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈកូរ៉េ និងត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ដែលមានការចូលរួមចំណែកជាច្រើនក្នុងការផ្លាស់ប្តូរប្រទេស។ លោកបានរៀបការជាមួយតារាសម្ដែង Kim Tae Hee កាលពីឆ្នាំ២០១៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទង្វើ Jaemin ក្រុម NCT ចិត្តល្អបរិច្ចាគលុយដល់ UNICEF ជ្រាបដល់ចិត្តហ្វេនៗសរសើរព្រាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


