ជីវិតកម្សាន្ដ
ទង្វើ Jaemin ក្រុម NCT ចិត្តល្អបរិច្ចាគលុយដល់ UNICEF ជ្រាបដល់ចិត្តហ្វេនៗសរសើរព្រាត
UNICEF កូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា Jaemin សមាជិកក្រុមចម្រៀងប្រុសដ៏ពេញនិយម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ដែលស្មើនឹង ៦៨,៨៣២ ដុល្លារ ដល់កម្មវិធីរបស់អង្គការយូនីសេហ្វសម្រាប់ជួយកុមារនៅជុំវិញពិភពលោក។
មូលនិធិនេះត្រូវបានរៃអង្គាសតាមរយៈការលក់រូបថតស៊ុមពីការតាំងពិពណ៌រូបថតបុគ្គលដំបូងរបស់ Jaemin ដែលមានឈ្មោះថា Narcissism បានធ្វើឡើងកាលពីខែមិថុនាកន្លងទៅ។ ជាមួយគ្នានោះ អង្គការយូនីសេហ្វកូរ៉េបាននិយាយថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់កុមារនៅទូទាំងពិភពលោកក្នុងអំឡុងរដូវរងា។
តារាប្រុសវ័យ២៤ឆ្នាំ បាននិយាយដែរថា កាលដែលលោកបរិច្ចាគលុយគឺមានន័យថា ខ្លួនចង់ធ្វើអ្វីមួយដែលមានន័យរួមគ្នាជាមួយអ្នកគាំទ្រ ជាពិសេសដើម្បីតបស្នងនូវក្តីស្រលាញ់របស់ពួកគេលើលោករួមទាំងក្រុម NCT ។ លោកក៏សង្ឃឹមថា ទឹកប្រាក់ទាំងនោះវាអាចជួយបាន ទោះបីជាតិចតួចក៏ដោយ តែក្នុងការធានាឲ្យកុមារទាំងអស់មានភាពកក់ក្តៅនៅចុងឆ្នាំនេះ។
យ៉ាងណាមិញ ទង្វើរបស់តារាចម្រៀងប្រុសប្រចាំក្រុម NCT ដែលមានចិត្តល្អបរិច្ចាគលុយច្រើនសន្ធឹកដល់អង្គការយូនីសេហ្វ បានជ្រាបដល់ដួងចិត្តអ្នកគាំទ្រទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ហ្វេនៗជាច្រើនបាននិងសម្រុកចែករំលែកយ៉ាងព្រោងព្រាត ដោយសរសើរដល់ទឹកចិត្តលោកក្នុងនាមជាតារាកូរ៉េមួយរូបមានទឹកចិត្តដ៏ប្រពៃចំពោះក្មេងៗដែលទីទ័លក្រនៅជុំវិញពិភពលោក។
គួរបញ្ចាក់ដែរថា Na Jae-min ឬ Jaemin គឺជាតារាចម្រៀង និងរ៉េបរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេល ៣ឆ្នាំ លោកបានបង្ហាញខ្លួនក្នុងខែសីហា ឆ្នាំ ២០១៦ ក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុសកូរ៉េខាងត្បូង NCT តាមរយៈក្រុមរង NCT Dream ដែលបានក្លាយជាក្រុមលក់ដាច់បំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU បញ្ចាក់ច្បាស់ៗ ពីហេតុផលមិនអាចសហការជាមួយតារាអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


