Connect with us

ជីវិតកម្សាន្ដ

ម៉ាដូណា បង្ហើបថា ខ្លួនអាចនឹងវិលរកស្នេហ៍ចាស់វិញ ព្រោះស្តាយមនោសញ្ចេតនា ៨ឆ្នាំ

បានផុស

នៅ

ក្រោយបែកបាក់គ្នាជាងកន្លះឆ្នាំ លោក ម៉ាដូណា និងអតីតសង្សារ ហាក់បង្ហាញអារម្មណ៍នឹកនាគ្នាម្តងម្កាល បើទោះបីជាចំណងស្នេហ៍មួយនេះ បានរក្សាគំលាតគ្នាមួយរយៈពេលទៅហើយក្តី។ ជាក់ស្តែង កាលពីដើមឆ្នាំ២០២៥ Heng ទើបតែបង្ហាញអារម្មណ៍ខ្លួន ក្រោយទទួលបានសារបារម្ភសុខទុក្ខពីអតីតគូស្នេហ៍ គឺលោក ម៉ាដូណា ។

តាមរយៈវីដេអូទម្លាយសារដែលលោក ម៉ាដូណា បង្ហាញក្តីបារម្ភចំពោះខ្លួន Heng បានបើកសំឡេងស្តាប់ដោយអារម្មណ៍ក្តុកក្តួល ទន្ទឹមនឹងបង្ហាញអារម្មណ៍អរគុណ ក៏ដូចជាបារម្ភទៅកាន់លោក ម៉ាដូណា វិញ ដែលហាក់សបញ្ជាក់យ៉ាងច្បាស់ ថាអ្នកទាំងពីរ ហាក់នៅជំពាក់ចិត្តនឹងគ្នាមិនទាន់ដាច់ស្រឡះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ដោយមើលឃើញថាស្នហេាភេទដូចគ្នាមួយគូនេះ ហាក់នៅសេសសល់ចិត្តឱ្យគ្នានៅឡើយ អ្នកគាំទ្រ បានលើកទឹកចិត្តឱ្យអ្នកទាំងពីរសាកល្បងផ្តល់ឱកាសឱ្យគ្នាជាថ្មីផងដែរ។

ទាក់ទងនឹងរឿងរ៉ាវថាតើ មនោសញ្ចេតនានេះ អាចចាប់ផ្តើមម្តងទៀតបានឬយ៉ាងណានោះ លោក ម៉ាដូណា តាមរយៈបទសម្ភាសមួយជាមួយលោក អុឹម ជីវ៉ា បានបញ្ជាក់ថា បើសិនអតីតគូស្នេហ៍សុំត្រូវគ្នាវិញ លោកនឹងព្រមទទួល ក៏ព្រោះតែស្តាយមនោសញ្ចេតនាជាង ៨ឆ្នាំ ។ ម៉្យាង លោកក៏មិនចង់ចំណាយពេលមើលចិត្តនឹងអ្នកណាទៀតដែរ ខណៈអតីតគូស្នេហ៍ ជាមនុស្សដែលយល់ពីគ្នាច្រើន និងមានអនុស្សាវរីយ៍ច្រើនជាមួយគ្នា។

គួររំលឹកថា ទំនាក់ទំនងស្នេហាភេទដូចគ្នារវាងលោក ម៉ា ដូណា និងលោក ហេង កន្លងមក គឺតែងមានផ្អែមល្ហែមជាមួយគ្នា ប៉ុន្តែសុខៗ Heng ក៏ស្រាប់តែប្រកាសរឿងចែកផ្លូវគ្នា ក្រោយស្ងប់ស្ងាត់បង្ហាញភាពស្និតស្នាលជាច្រើនខែ។

បើតាមការបញ្ជាក់ពី លោក ម៉ា ដូណា ការផ្តាច់ទំនាក់ទំនងស្នេហារវាងលោកនិងគូស្នេហ៍ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ដោយមិនមានកើតរឿងរ៉ាវអ្វីទេ ខណ:សុខៗស្រាប់លោក ហេង សុំបែកគ្នាជាមួយខ្លួនតែម្តង តែបើទោះជាបែកស្នេហ៍ អ្នកទាំងពីរនៅធ្វើការងារនិងរាប់អានគ្នាជាធម្មតា។

យ៉ាងណា ក្រោយបែកបាក់ចែកផ្លូវគ្នា អ្នកទាំងពីរម្តងម្កាល បានចេញមកបង្ហាញការនឹករលឹក និងអនុស្សាវរីយ៍ល្អៗធ្លាប់រួមគ្នា មានទាំងគ្រាលំបាក រហូតមានលុយចាយពេញៗដៃ។

ពាក់ព័ន្ធនឹងការបែកបាក់ចែកផ្លូវគ្នានេះ សាធារណជនដែលជាអ្នកគាំទ្រគូស្នេហ៍មួយគ្នានេះ ក៏បានសម្តែងការសោកស្តាយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម