Connect with us

ជីវិតកម្សាន្ដ

ព្រោះដឹងគុណ! ម៉ាដូណា ចំណាយថវិកាផ្ទាល់ខ្លួនជួយ ម៉េង ប៊ុនឡូ

បានផុស

នៅ

ក្រោយទទួលដំណឹងអំពីស្ថានភាពជំងឺធ្ងន់របស់តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ ដែលត្រូវការថវិកាបន្ទាន់សម្រាប់វះកាត់ជើងខាងឆ្វេង តារាសម្តែង និងកំប្លែងភេទទី៣ ល្បីឈ្មោះ ម៉ាដូណា បានបង្ហាញក្តីព្រួយបារម្ភ និងសម្រេចចិត្តឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលបន្ទុកព្យាបាលភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គម Facebook មហាជនជាច្រើន ជាពិសេសអ្នកស្គាល់ និងអ្នកគាំទ្រ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីដឹងថា លោក ម៉េង ប៊ុនឡូ កំពុងប្រឈមមុខនឹងជំងឺប្រចាំកាយ និងត្រូវការវះកាត់ជើងខាងឆ្វេងជាបន្ទាន់។

ក្នុងនាមជាសិល្បករដែលធ្លាប់ទទួលបានជំនួយ និងការថែទាំពីរៀមច្បង ម៉េង ប៊ុនឡូ កាលពីអតីតកាល ម៉ា ដូណា បានបង្ហាញចិត្តដឹងគុណ ដោយជួយថវិកាផ្ទាល់ខ្លួន និងអំពាវនាវឱ្យសិល្បករ និងមហាជនចូលរួមជួយបន្ថែម។

ម៉ា ដូណា បានរៀបរាប់ថា ខ្លួនបានស្គាល់លោក ម៉េង ប៊ុនឡូ មកជាយូរហើយ ប៉ុន្តែមិនដែលដឹងថាសុខភាពរបស់លោកធ្ងន់ដល់កម្រិតនេះឡើយ។ លោកក៏បានរំលឹកពីអតីតកាលថា ខណៈពេលខ្លួនជួបការលំបាក លោក ម៉េង ប៊ុនឡូ និងមិត្តរួមការងារ បានជួយផ្តល់អាហារ និងកន្លែងស្នាក់នៅឱ្យអស់រយៈពេលជិត ២០ឆ្នាំ ទាំងនៅខេត្តកំពង់ចាម និងតំបន់បឹងកក់។

លើសពីនេះ ម៉ា ដូណា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិល្បករទាំងអស់ សូមចូលរួមជួយថវិកា ទោះត្រឹមតែ ១ដុល្លារ ក៏ជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ជួយសង្គ្រោះជីវិតរបស់តារាជើងចាស់រូបនេះផងដែរ។

គួរបញ្ជាក់ថា ដោយមានការខ្នះខ្នែងជួយសម្របសម្រួលពីតារាសម្តែង សាវិន ហ្វីលីព លោក ម៉េង ប៊ុនឡូ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យឯកជនមួយទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីយប់មិញ ដើម្បីត្រៀមវះកាត់សរសៃវ៉ែនជើងខាងឆ្វេង ខណៈបច្ចុប្បន្នកំពុងស្ថិតក្រោមការថែទាំយ៉ាងជិតស្និទ្ធពីក្រុមគ្រូពេទ្យ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម