Connect with us

ជីវិតកម្សាន្ដ

ម៉ាដូណា បកអាក្រាតតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសងជាថ្មី ព្រោះចង់ដឹងថាមានលុយប្តឹងដែរទេ?

បានផុស

នៅ

តារាសម្តែងនិងកំប្លែងភេទទី៣ លោក ម៉ា ដូណា ជាថ្មីម្តងទៀត បានទម្លាយបកអាក្រាតតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ព្រោះអត់ភាពអត់ធ្មត់នឹងពាក្យសម្តីកុហកបោកប្រាស់រឿងជំពាក់លុយមិនសង។

គេចាំបានថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាប្រុស ម៉ាដូណា បានដាច់ចិត្តបង្ហោះដោយការហួសចិត្តខ្លាំងចំពោះទង្វើអ្នកនាង ខ្ញុង ពាក់ព័ន្ធរឿងជំពាក់លុយខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែង ម៉ា ដូណា បន្តទៀតថា សំខាន់មើលងាយបងប្អូនខ្មែរនៅស្រុកក្រៅសុទ្ធតែថាចោលឆ្អឹងហើយខ្មើត និយាយដោយមិនដឹងខុសទៀត ហើយឡើងតុបំភ្លឺនិយាយបំផ្លើសខុសពីការពិត ខ្ញុំស្តាប់ហើយឆ្អែត គ្មានដឹងគុណចំពោះមនុស្សគ្រប់គ្នា ដែលជួយនិយាយយកខ្លួនឯងល្អ។

ម៉ា ដូណា បន្ថែមថា ពីមុនថាមិនចង់បង្ហោះរូបមុខអ្នកនាងខ្ញុង ដោយសរសេរចំឈ្មោះឡើយ តែកាលដែលធ្វើ ព្រោះចង់ដឹងថា អ្នកដែលជំពាក់លុយខ្លួនរូបនេះ មានលុយប្តឹងខ្លួនដែរទេ បើសាមុីអ្នកជំពាក់ហ៊ានទាំងនិយាយថា “សុខចិត្តអស់លុយឡើងតុលាការតែមិនសង”។ លោកបន្តថា “ពុកម៉ែបងប្អូនរង់ចាំទស្សនាកាឡាយរបស់ខ្ញុំ ខ្ញុំនឹងបង្ហាញភស្តុតាងទាំងអស់ ហើយពេលខ្ញុំឡាយ ខ្ញុំជឿជាក់មានជនរងគ្រោះជាច្រើនអ្នកដែលត្រូវវាកុហក និងមិនសងបោកប្រាស់លុយជាច្រើនអ្នកផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម