Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា បន្តប្រកូកប្រកាសដល់អ្នកសិល្ប: និងសប្បុរសជន ជួយតារាកំប្លែង ២ដួង កំពុងមានជំងឺធ្ងន់ធ្ងរ

បានផុស

នៅ

ក្នុងនាមជាអ្នកសិល្ប:ដូចគ្នា លោក ម៉ា ដូណា បានចេញមុខអំពាវនាវក៏ដូចជាប្រកូកប្រកាសដល់អ្នកសិល្ប:រួមអាជីពក៏ដូចជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបន្តជួយឧបត្ថម្ភតារាកំប្លែង ២ដួងគឺនាយ ឆ្លាំង និងនាយ តាក់ស៊ី ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់តារាកំប្លែងទាំង២រូបខាងលើ បច្ចុប្បន្នកំពុងមានជំងឺធ្ងន់ធ្ងរដូចគ្នា ខណ:ពួកគេពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យនិងជួបការលំបាកខ្វះខាតថវិកាដូចគ្នា ហេតុនេះហើយទើបលោក ម៉ាដូណា ដាច់ចិត្តចេញមុខអំពាវនាវសុំជំនួយពីសប្បុរសជន។

លោក ម៉ា ដូណា បានរៀបរាប់ថាតារាកំប្លែងនាយ តាក់សុី ត្រូវបានកាត់ម្រាមដៃម្រាមជើងបណ្តើរៗហើយ ចំណែកឯនាយ ឆ្លាំង ក៏មានជំងឺសួតធ្ងន់ធ្ងរ និង ទឹកនោមផ្អែម ដូច្នេះសូមគោរពដល់សប្បុរសជន ជួយដល់តារាកំប្លែងទាំង២រូនេះផង។

គួរបញ្ជាក់ថា ថ្មីៗនេះមហាជនអ្នកគាំទ្រមានការភ្ញាក់ ផ្អើលនិងចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីឃើញសភាពជំងឺរបស់តារាកំប្លែងស្ងួតនាយ តាក់ស៊ី កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យដោយត្រូវកាត់ម្រាមដៃ និងម្រាមជើងដោយអាការ:ដ៏សែនឈឺចាប់ខ្លាំង។ ស្ថិតក្នុងអាយុ ៤៥ឆ្នាំ តារាកំប្លែងនាយតាក់សុី កាលពីកន្លងទៅទើបប្រទះជំងឺជំងឺទឹកនោមផ្អែមធ្វេីឱ្យខូចក្រលៀន និងទឹកដក់ក្នុងសួតផងដែរ។

ដោយឡែកតារាកំប្លែងនាយ ឆ្លាំងកាលពីថ្មីៗនេះក៏បានធ្វើឱ្យមហាជន និងអ្នកលេងបណ្តាសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើនគ្រប់គ្នាបន្ទាប់ឃើញតារាកំប្លែងល្បី ឈ្មោះរូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតជំងឺជាច្រើនមុខធ្វើឱ្យតារាកំប្លែងនាយ ឆ្លាំងមានសភាពស្គមសល់តែស្បែកដណ្តប់ឆ្អឹងដោយសារជំងឺសួត, ទឹកនោមផ្អែម ថែមរលាកបំពង់កជាដើម៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម