Connect with us

ជីវិតកម្សាន្ដ

លោក ម៉ា ដូណា បង្ហាញឆន្ទៈរឹងមាំ និងអំពាវនាវសាធារណជនខ្មែររួមគ្នាបន្តពហិការទំនិញថៃ ជាដរាបតទៅ

បានផុស

នៅ

លោក ម៉ា ដូណា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មី ដោយអំពាវនាវឱ្យប្រជាជនខ្មែរបន្តពហិការកុំប្រើប្រាស់ផលិតផលថៃ និងថែមទាំងផ្តាំផ្ញើឱ្យកូនចៅជំនាន់ក្រោយបន្តស្មារតីនេះផងដែរ ក្រោយថៃនៅតែងសាងការឈឺចាប់ចំពោះកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញជំហររបស់សិល្បកររូបនេះ ធ្វើឡើងស្របពេលបញ្ហាតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ហាក់មានសភាពស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែសម្រាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ការឈឺចាប់ និងការបាត់បង់នៅតែមិនអាចបំភ្លេចបាន។ ជាមួយគ្នានេះ ចលនាពហិការផលិតផលថៃក៏នៅតែបន្តទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ា ដូណា បានលើកឡើងថា ការបើកច្រកព្រំដែនឡើងវិញ គួរតែមានការដោះស្រាយបញ្ហាជាច្រើនជាមុនសិន ទាំងការស្តារឡើងវិញនូវការខូចខាត និងយុត្តិធម៌ចំពោះការបាត់បង់ដែលបានកើតឡើង។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ច្បាស់ថា លោកនឹងបន្តពហិការមិនប្រើប្រាស់ផលិតផលថៃ និងស្នើឱ្យខ្មែរបន្តឆន្ទៈនេះតទៅកាន់កូនចៅគ្រប់ជំនាន់។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហាញជំហរផ្ទាល់ខ្លួនយ៉ាងដាច់ខាតថា លោកនឹងមិនជាន់ដីថៃឡើយ សូម្បីពេលធ្វើដំណើរទៅក្រៅប្រទេស។ លោកបញ្ជាក់ថា ទោះបីការធ្វើដំណើរតាមប្រទេសថៃមានតម្លៃថោកជាងក៏ដោយ ក៏លោកសុខចិត្តចំណាយថ្លៃខ្ពស់ជាង ដើម្បីជៀសវាងការប្រើប្រាស់សេវាកម្មដែលអាចផ្តល់ចំណូលទៅភាគីថៃ។

ការលើកឡើងរបស់លោក ម៉ា ដូណា បានធ្វើឱ្យមហាជនជាច្រើនបន្តចាប់អារម្មណ៍ និងបញ្ចេញមតិគាំទ្រលើបណ្តាញសង្គម ខណៈស្មារតីស្រឡាញ់ជាតិ និងការរួបរួមរបស់ប្រជាជនខ្មែរ នៅតែជាប្រធានបទក្តៅគគុកក្នុងសង្គម៕ ដោយ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម