ជីវិតកម្សាន្ដ
បវរកញ្ញា Thae Su Nyein រងការរិះគន់ យកតំណែងគេទាំងមិនមែនជាម្ចាស់មកុដ
បវរកញ្ញា Miss Grand Myanmar 2024 គឺ Thae Su Nyein ទទួលរងការរិះគន់ចំពោះការដើរលា នៅយប់ចុងក្រោយនៃការប្រលងបវរកញ្ញាពិភពលោក (Miss World Myanmar) ឆ្នាំ២០២៥ ទោះបីជាមិនមែនជាម្ចាស់មកុដក៏ដោយ។
ក្នុងពិធីឡើងគ្រងមកុដ នៅថ្ងៃទី៥ ខែមីនា Thae Su Nyein បានដើរលាលើឆាក ជាពិធីប្រពៃណីដែលម្ចាស់ជើងឯកដើរលើឆាកជាលើកចុងក្រោយ មុនពេលប្រគល់មកុដឲ្យអ្នកឈ្នះថ្មី។ កិត្តិយសនេះតាមពិតត្រូវជារបស់អតីតបវរកញ្ញា Yoon Theint Theint Nway ដែលជាម្ចាស់មកុដក្នុងការប្រកួតបវរកញ្ញាពិភពលោករបស់មីយ៉ាន់ម៉ាលើកមុន មិនមែននាងនោះទេ។
យ៉ាងណា វីដេអូនៃការសម្ដែងរបស់អតីតបវរកញ្ញា MGI ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក Missosology បានបង្កឲ្យមានការរិះគន់ ដោយមនុស្សជាច្រើនបានអះអាងថា នាងទទួលបានសិទ្ធិពិសេសដោយសារតែទំនាក់ទំនងជិតស្និទ្ធផ្ទាល់ខ្លួនជាមួយ Htoo Ant Lwin អតីតនាយកជាតិ Miss Grand International (MGI) Myanmar ដែលត្រូវបានគេរាយការណ៍ថា មានឥទ្ធិពលក្នុងការជ្រើសរើសតំណាងប្រទេសមីយ៉ាន់ម៉ាសម្រាប់ Miss World នៅឆ្នាំនេះ។ ប៉ុន្តែ អ្នកខ្លះទៀតបានការពារនាង។
កាលពីឆ្នាំមុន ក្នុងរាត្រីចុងក្រោយនៃកម្មវិធី Miss Grand International ក្នុងខែតុលា Thae បានជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយតំណាងមកពីប្រទេសហ្វីលីពីន និងឥណ្ឌា ដែលបានដណ្ដើមបានចំណាត់ថ្នាក់លេខ១ និងមកុដរៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ នាងបានចាកចេញពីព្រឹត្តិការណ៍នេះដោយមើលទៅមិនសប្បាយចិត្តជាមួយក្រុមរបស់នាងភ្លាមៗ បន្ទាប់ពីការប្រកាសដោយបដិសេធមិនចូលរួមក្នុងសកម្មភាពដែលបានគ្រោងទុកសម្រាប់បេក្ខជនចុងក្រោយទាំងប្រាំ។
នៅក្នុងការផ្សាយផ្ទាល់នៅលើ Instagram នៅថ្ងៃបន្ទាប់ Thae បានបង្ហាញថា នាងនឹងប្រគល់មកុដរបស់នាងវិញដោយបញ្ជាក់ថា នាងមានអារម្មណ៍ចាញ់បោកពីពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year ដូចដែលបានរាយការណ៍ដោយ ABS-CBN News ។ ពានរង្វាន់សំលៀកបំពាក់ជាតិល្អបំផុតបានទៅលើបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year។
បន្ទាប់មក ស្ថាប័ន MGI បានប្រកាសនៅលើ Facebook ថា ខ្លួនបានដកតំណែងរបស់ Thae ដោយសារតែ អាកប្បកិរិយាមិនសមរម្យ។ ប្រធាន MGI លោក Nawat ក្រោយមកបានចោទប្រកាន់ Htoo ពីបទដាក់សម្ពាធឲ្យ Thae បោះបង់តំណែងរបស់នាង។
ទន្ទឹមនឹងនេះដែរ លោក Htoo បានអះអាងថា ក្រុមហ៊ុន Itsaragrisil បានទទួលយកប្រាក់ចំនួន ២៥,០០០ ដុល្លារអាមេរិក ពីមន្ត្រីបេក្ខនារីឥណ្ឌូនេស៊ី ជាថ្នូរនឹងការគ្រងមកុដ នេះបើយោងតាមសារព័ត៌មាន The Straits Times ។ Itsaragrisil បានបដិសេធការចោទប្រកាន់នេះ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់ លុះត្រាតែលោក Htoo បានផ្តល់ភស្តុតាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះស្រលះ ក្រោយបោះចោលមកុដលំដាប់រងលេខ ២លើឆាក MGI ជីវិត Su Nyein កាន់តែរីកចម្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


