ជីវិតកម្សាន្ដ
ផ្ទុះស្រលះ ក្រោយបោះចោលមកុដលំដាប់រងលេខ ២លើឆាក MGI ជីវិត Su Nyein កាន់តែរីកចម្រើន
បវរកញ្ញា Thae Su Nyein ធ្លាប់ជាបេក្ខភាពលេចធ្លោជាងគេក្នុងរដូវកាល Miss Grand International 2024 សម្រស់ភូមាជាបេក្ខភាពខ្លាំងសម្រាប់តំណែងកំពូល ប៉ុន្តែតាមពិតនាងឈរត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ។ លទ្ធផលនេះបានធ្វើឲ្យនាងនិង ND មិនសប្បាយចិត្តជាខ្លាំង។ រវាង MGM និង MGI មានការចោទប្រកាន់ជាច្រើន ដែលធ្វើឲ្យរដូវកាលឆ្នាំ ២០២៤ ក្លាយជារឿងអាស្រូវបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាងមួយទសវត្សរ៍នៃស្ថាប័ន។
លទ្ធផលចុងក្រោយនៃសំឡេងរំខាននេះ គឺលោកណាវ៉ាតបានសម្រេចដកសិទ្ធិពី MGM និងបានដកតំណែងចំណាត់ថ្នាក់លេខ២ពីបវរកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ា។ ស្របពេលដែលមនុស្សជាច្រើនបានសន្មត់ថា ជម្លោះនេះនឹងបញ្ចប់អាជីពរបស់ Thae Su Nyein ប៉ុន្តែស្ថានភាពបច្ចុប្បន្នរបស់នាង បែរជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងទោវិញ។
នៅលើគណនី Instagram របស់នាង មហាជនបានរកឃើញថា សម្រស់មីយ៉ាន់ម៉ា លែងតាមដានផេក MGI, លោកណាវ៉ាត់ និងអ្នកស្រី Teresa ដែលជាអ្នកដឹកនាំការប្រកួតដ៏ល្បីល្បាញនេះទៀតហើយ។ ជាការកត់សម្គាល់ រូបនាងក៏បានដកតំណែងដែលនាងធ្លាប់គ្រងមកុដនៅស្រុកកំណើត (Miss Grand Myanmar 2024) ផងដែរ។
អាជីពរបស់បវរកញ្ញាវ័យ១៧ឆ្នាំមិនប៉ះពាល់អ្វីទាំងអស់ ក្រោយរឿងអាស្រូវជាមួយ MGI ផ្អើលអ្នកសារព័ត៌មានគ្រប់ប្រទេស។ សម្រស់នៅតែរក្សាភាពទាក់ទាញ រហូតក្លាយជាឈ្មោះសក្តិសមមួយនៅក្នុងវិស័យបវរកញ្ញា។ Thae Su Nyein ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កម្សាន្ត ការផ្សាយពាណិជ្ជកម្មម៉ាកយីហោ និងបង្ហាញខ្លួនក្នុងវគ្គលក់បន្តផ្ទាល់។ មិនត្រឹមប៉ុណ្ណឹងទេ នៅលើគណនី Instagram របស់នាងនៅតែរក្សាបានចំនួន Followers យ៉ាងច្រើនដោយមិនមានការថយចុះឡើយ ដោយរូបនាងមានអ្នកតាមដានច្រើនជាង ១.៣ លាននាក់ឯណោះ។
គួរបញ្ចាក់ដែរថា នៅពេលមានវិវាទលើឆាកប្រកួតសម្រស់អន្តរជាតិ លោកណាវ៉ាត់ បានរិះគន់ថៃបវរកញ្ញាមីយ៉ាន់ម៉ាឆ្នាំ២០២៤ ថានៅក្មេងពេក និងមិនចាស់ទុំគ្រប់គ្រាន់។ ទន្ទឹមនោះ ប្រធាន MGI នៅតែសុខចិត្តអត់ទោស ដោយផ្តល់ឱកាសឲ្យរូបនាងវិលមកវិញ ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកជាប់ចំណាត់ថ្នាក់លេខ២។
ទោះជាយ៉ាងនេះក្តី Thae Su Nyein បានចេញមុខឆ្លើយតបភ្លាមៗថា នាងនឹងប្រគល់មកុដលំដាប់រងរងលេខ២ទៅវិញ ហើយប្រកាសក្ដែងៗថា នាងមកប្រកួតលើឆាក MIG ដើម្បីស្វែងរកតំណែងបវរកញ្ញា មិនមែនជាតំណែងរងនោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


