ជីវិតកម្សាន្ដ
សុខ ស្រីនាង បញ្ជាក់ប្រាប់ពីសុខភាពក្រោយលទ្ធផលតេស្តលើកទី២អវិជ្ជមាន
ខណៈដែលតារាចម្រៀងនិងអ្នកដឹកនាំសម្តែងនៅទ្រនំផលិតកម្មហង្សមាសមួយចំនួនបានរកឃើញឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់នោះ តារាចម្រៀងអ្នកនាង សុខ ស្រីនាង បានបញ្ជាក់ថាលទ្ធផលនៃការធ្វើតេស្តរបស់នាងគឺអវិជ្ជមាន។

តារាស្រី សុខ ស្រីនាង បានរៀបរាប់ថា ស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺCovid-19សូម អោយពុកម៉ែបងប្អូនទាំងអស់គ្នា ថែសុខភាពនិងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ។ នាងបានបញ្ជាក់ថា នាងបានធ្វើតេស្តលើកទី២ និងទទួលបានលទ្ធផលនៃការធ្វើតេស្ដរួចរាល់គឺ(អវិជ្ជមាន- Negative)ហើយនាងនៅតែការពារយ៉ាងខ្ជាប់ខ្ជួន និងតាមដានសុខភាពបន្តដូចគ្នា(រហូតមកដល់ពេលនេះសុខភាពនាងល្អធម្មតាទេ)។

អ្នកនាង សុខ ស្រីនាង បន្តថា នាងសូមអគុណចំពោះពុកម៉ែបងប្អូននិងអ្នកគាំទ្រដែលបានសួរសុខទុក្ខរហូតមកដល់ពេលនេះ ហើយក៏សូមអធ្យាស្រ័យសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់ ។ តារាចម្រៀងស្រីរូបនេះ ក៏សូមជូនពរឲ្យបងប្អូនសិល្បៈករក៏ដូចជាបងប្អូនទាំងអស់គ្នាដែលកំពុងសម្រាកព្យាបាលសូមឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ហើយបានផ្តល់ជាកម្លាំងចិត្តពីចម្ងាយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ