ព័ត៌មានជាតិ
៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះកើតករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី
ស្ដានភាពជំងឺគ្រុនឈាមនៅខេត្តក្រចេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៥ កើតមានជំងឺគ្រុនឈាមចំនួន ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី បើប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៤៧៨ករណី និងស្លាប់មាន ២ករណី មានការកើនឡើង។ នេះតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ។
ក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយណែនាំលុបបំបាត់ជម្រកមូស និងដាក់ថ្នាំអាបែត បានចំនួន ១៣៩ភូមិ ដោយប្រើប្រាស់ម៉ាស៊ីនបាញ់កំចាត់មូសបានចំនួន ១០លើក និងចុះអប់រំតាមសាលារៀនបានចំនួន ៤៥សាលា ចាក់សារអប់រំចល័ត ចំនួន ១០លើក និងបានចាក់ផ្សាយសារអប់រំគ្រប់មណ្ឌលសុខភាពជារៀងរាល់ថ្ងៃ។

ចំពោះផែនការបន្ត មន្ទីរសុខាភិបាលខេត្តក្រចេះ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រីកការតាមដាន ចុះអប់រំផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត។ ពង្រឹងការព្យាបាលនៅតាមមន្ទីរពេទ្យមណ្ឌលសុខភាព អោយយកចិត្តទុកដាក់ខ្ពស់បំផុត។



ពាក់ព័ន្ធជុំវិញការកើនឡើងនៃជំងឺគ្រុនឈាមលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានបញ្ជាក់ថា តបតាមការសិក្សាស្រាវជ្រាវវដ្តនៃការឆ្លងជំងឺគ្រុនឈាម គឺ៤ឆ្នាំអាចឡើងម្តង។ ហើយឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលកើនឡើងនៅទូទាំងគ្រប់រាជធានីខេត្ត។ ដូច្នេះហើយយើងបានរៀបចំផែនការត្រៀមបំរុងទប់ស្កាត់តាំងពីដើមរដូវ។
លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគ្នាលុបបំបាត់ជម្រកមូល រស់នៅប្រកបដោយ អនាម័យ និងអោយកុមារស្លៀកសំលៀកបំពាក់ អាវ ខាងវែង និងសំណូមពរឱ្យពិនិត្យតាមដានកូនចៅ បើមានអាការៈគ្រុនក្តៅ ត្រូវនាំកូនមកមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីបានទទួលការព្យាបាលបានទាន់ពេលវេលា៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


