ព័ត៌មានអន្ដរជាតិ
ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា
ពីរមួយថ្ងៃទៅមួយថ្ងៃ ថៃខំរកលេសដើម្បីឈ្លនពានកម្ពុជា ដណ្តើមយកទឹកដីខ្មែរ ដោយគ្មានការខ្មាស់អៀន ហើយឥឡូវ ជាតិសាសន៍មួយនេះបានប្រើលេសចំនួន២ដើម្បី បញ្ជូនកម្លាំងមកតំបន់ក្តៅ នៅតំបន់មុំ៣ ក៏ដូចជាប្រាសាទតាមាន់ធំផងដែរ។

ទី១ ពេលឃើញទេសចរខ្មែរបង្ហាញកម្លាំងសាមគ្គីនាំគ្នាទៅលេងប្រាសាទតាមាន់ធំច្រើន ថៃក៏យកលេសថា ខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដូច្នេះថៃក៏បង្កើនកម្លាំងសន្តិសុខនៅតាមខេត្តចំនួន៤ជាប់ព្រំដែន។
ស្នងការនគរបាលភូមិភាគ៣លោក Watana Yijean ចេញបញ្ជាឲ្យចាត់វិធានការនិងពង្រឹងកម្លាំងនៅតាមខេត្ត Surin, Buri Ram, Si Sa Ket និង Ubon Ratchathani។

វិធានការទាំងនោះមានដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលជាដើម។
សូម្បីមេភូមិភាគ២ថៃ Boonsin Padklang ក៏នៅមិនសុខដែរ ហើយថែមទាំងនិយាយដោយមិនខ្មាសមាត់ថា សូមទេសចរខ្មែរគោរពច្បាប់ថៃ និងហ៊ានគំរាមយ៉ាងព្រហើនទៀតថា ថៃនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃថែមទៀតផង បើទេសចរខ្មែរធ្វើទង្វើមិនគប្បីនៅទីនោះ ទាំងដែលប្រាសាទនោះស្ថិតនៅក្នុងទឹកដីរបស់ខ្មែរសោះ។

ទី២ ថៃបានលេងល្បិចសាច់កម្មឲ្យទាហានខ្លួនដើរជាន់មីនខ្លួនឯង រួចទម្លាក់កំហុសមកកម្ពុជា ឈានដល់ការបញ្ជូនគ្រឿងចក្រធន់ធ្ងន់ ឈូសឆាយផ្លូវនៅព្រំដែន ព្រមទាំងបង្កើនកម្លាំងមកថ្មីៗ។
ថៃតែងឡាំប៉ា និងរករឿងកម្ពុជាជានិច្ច ជាពិសេសព្យាយាមដុតកម្តៅឲ្យទាហានខ្មែរអស់ភាពអត់ទ្រាំនិងការអត់ធ្មត់ ដើម្បីវាយលើពួកគេ រួចពួកគេក៏ប្រើលេសការពារខ្លួនដើម្បីតបត រួចប្រាប់ដល់ពិភពលោកអំពីភាពត្រឹមត្រូវរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ល្បិចរបស់ថៃ ពិតជាចាស់កម្រិលមិនអាចធ្វើអ្វីកម្ពុជាបានឡើយ ហើយទាហានថៃពិតជាគ្មានបទពិសោធ និងវាយតម្លៃស្ថានការណ៍នៅស្ទើរមិនដូចកម្ពុជានោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


