ព័ត៌មានអន្ដរជាតិ
ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ
ពេលនេះប្រទេសថៃ បានប្រើល្បិចថ្មីទៀតហើយ ដោយឲ្យទេសចរខ្លួនស្លៀកពាក់ឈុតថៃនៅប្រាសាទតាមាន់ធំរបស់ខ្មែរ ដើម្បីបោកអន្តរជាតិថា ប្រាសាទនោះគឺជារបស់ខ្លួន។

មន្ត្រីថៃឈ្មោះ Ekanan Si-in អះអាងកាលពីថ្ងៃអង្គារទី២២ខែកក្កដាឆ្នាំ២០២៥ថា ការស្លៀកបែបនេះនឹងជួយបន្ធូរបន្ថយភាពតានតឹង។ មិនត្រឹមប៉ុណ្ណឹងមន្ត្រីរូបនេះ ថែមទាំងនិយាយដោយមិនខ្មាសមាត់ថា ជនជាតិកម្ពុជាក៏អាចស្លៀកឈុតនេះបានដែរ។
នេះគឺជាវិធីសាស្រ្តដ៏ស្មោកគ្រោកថ្មីទៀតហើយរបស់ថៃ ដោយពួកគេឲ្យទេសចរស្លៀកឈុតបែបនេះ និងជំរុញឲ្យបន្តស្លៀកឈុតមកលេងប្រាសាទកាន់តែច្រើនបន្តទៀត ដើម្បីផ្តិតយករូបភាព បង្ហោះចេញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បោកបញ្ឆោតភ្នែកអន្តរជាតិ ទាំងដែលប្រាសាទតាមាន់ធំគឺជារបស់ខ្មែរសោះ។

ថៃដេកភ័យហើយនឹកឃើញល្បិចនេះ បន្ទាប់ពីឃើញសន្ទុះទេសចរខ្មែរ ទៅលេងប្រាសាទតាមាន់ធំច្រើនហួសប្រមាណ។ មុននេះដែរ ថៃយកលេសថា ខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកម្លាំងសន្តិសុខនៅតាមខេត្តចំនួន៤ជាប់ព្រំដែន។
ស្នងការនគរបាលភូមិភាគ៣លោក Watana Yijean ចេញបញ្ជាឲ្យចាត់វិធានការនិងពង្រឹងកម្លាំងនៅតាមខេត្ត Surin, Buri Ram, Si Sa Ket និង Ubon Ratchathani ដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលជាដើម។

ក្រោយមកទៀត មេភូមិភាគ២ថៃ Boonsin Padklang កាន់តែគឃ្លើន ដោយហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃ ក្រោមលេស ទេសចរបង្កភាពអាណាធិបតេយ្យទាំងដែលប្រាសាទគឺជារបស់ខ្មែរសោះ។
នេះគឺជាពាក្យសម្តីដ៏ព្រហើនរបស់មេទ័ពថៃ និងការនិយាយទាំងមិនចេះខ្មាសមាត់ ព្រោះតែតាមាន់ធំគឺជាប្រាសាទនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា រឿងអីថៃមានសិទ្ធិមកគំរាមដូច្នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ