ព័ត៌មានជាតិ
ស្រុកបាណន់ មានគោលដៅទេសចរណ៍សំខាន់ ៤ ជាដែកឆក់ទាក់ទាញទេសចរទៅកម្សាន្តឥតដាច់
ផ្តើមពីប្រាសាទបាណន់ ដែលជាគោលដៅតំបន់ទេសចរណ៍វប្បធម៌ជាប្រត្តិសាស្ត្រ ស្រុកបាណន់ ក្នុងខេត្តបាត់ដំបងក៏មានតំបន់ទេសចរណ៍ចំនួន ៣ផ្សេងទៀតដែលកំពុងមានសក្តានុពលខ្លាំង ប្រៀបដូចជាមេដែកឆក់មួយដ៏ធំ ក្នុងការស្រូបទាញកំណើនភ្ញៀវទេសចរណ៍ជា រៀងរាល់ថ្ងៃ ទាំងភ្ញៀវជនបរទេសទាំងភ្ញៀវមកពីគ្រប់ទិសទីក្នុងស្រុក មកលេងកំសាន្តច្រើនស្ទើររាល់ថ្ងៃ។
បើតាមប្រជាពលរដ្ឋ រស់នៅក្នុងស្រុកមួយនេះអ្នកខ្លះបានលក់ដូរដូចជា នំ ចំណី ម្ហូបអាហារ រួមទងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់ចម្រើភ្ញៀវទាំងក្នុងនិងក្រៅស្រុក ក្រៅពីរបរកសិកម្មជាប្រពៃណី ដែលអាចរកចំណូលប្រចាំថ្ងៃ ដើម្បីដោះបន្ទុកជីវិតភាពប្រចាំថ្ងៃ ដោយមិនប្រឈមនិងការខ្វះខាត។

បើតាមលោក ស្រេង សុខា អភិបាលស្រុកបាណន់បានឲ្យដឹងថា ក្រៅពីវិស័យកសិកម្មស្រុកបាណន់ ក៏ជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្តានុពលខ្លាំងជាងបណ្តាស្រុកមួយចំនួន ដែលបានទាញកំណើនភ្ញៀវមកលេងកម្សាន្តជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ដែលបានរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឃុំទាំង៨របស់ស្រុកបាណន់ សុទ្ធតែមានតំបន់ទេសចរណ៍ទាំងអស់ ប៉ុន្តែក្នុងនោះតំបន់ទេសចរណ៍ដែលមានសក្តានុពលលេចធ្លោខ្លាំងជាងគេ មានចំនួន ០៤ ទូទាំងស្រុក ក្នុងនោះមានដូចជា រមណីយដ្ឋានភ្នំបាណន់ ឡូរីជើងភ្នំបាណន់ ស្ពានយោលចង្អូរថ្ម និងរមណីយដ្ឋានភ្នំសំពៅ។ គោលដៅទាំង ៤ នេះបានទាញកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនស្ទើរមិនលោះថ្ងៃ ខណះរមនីយ៍ដ្ឋានអាងកំពីងពួយ កំពុងស្ថាបនាកែច្នៃ នៅមិនទាន់រួចរាល់។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ស្រុកដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ មានលើក្រុង និងស្រុកចំនួន៤ គឺក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសំឡូត ស្រុកឯកភ្នំ និងស្រុកបាណន់។ក្នុងនោះមាន ស្រុកបាណន់ និងស្រុកឯកភំ្ន ដែលជាស្រុកគោលដៅទេសចរណ៍ នៅកៀកនិងក្រុងបាត់ដំបង ដែលបង្កលក្ខណះងាយស្រួល ដល់ភ្ញៀវធ្វើដំណើរបន្លាស់ទីកម្សាន្តបានយ៉ាងឆាប់ផងដែរ។
បើតាមលោក ហម អរុណ ក្រៅពីស្រុកបាណន់ គឺមានស្រុកសំឡូត ដែលអាចទាញកំណើនភ្ញៀវទេសចរ ទៅកម្សាន្តច្រើន ដោយសាតែស្រុកសំឡូត មានភាពទាក់ទាញជាមួយសម្រស់ទេសភាពធម្មជាតិចម្រុះ និងសម្បូរទៅដោយដំណាំឈើបរិភោគផ្លែរបស់កសិករផង។ ចំណែកស្រុកបាណន់ និងស្រុកឯកភ្នំ ជាគោលដៅទេសចរណ៍នៅកៀកក្រុងបាត់ដំបង ហើយទាំង២ស្រុកនេះ ជាគោលដៅទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ។
សម្រាប់លោក ហម អរុណ នៅក្នុងស្រុកបាណន់ បើតាមការពិនិត្យឃើញថា ទាំង ៨ ឃុំគឺសុទ្ទតែមានសក្តានុពលលើវិស័យ ទេសចរណ៍ ក្រៅពីមានទីតាំងទេសចរណ៍សំខាន់ៗទាំង៤ ខណះរមណីដ្ឋាអាងកំពីងពួយកំពុងដំណើរការសាងសង់ និងកែច្នៃបន្ថែមឲ្យកាន់តែមានភាពទាក់ទាញ។ ក្នុងនោះក៏កំពុងសិក្សាបន្ថែមលើទីតាំងសំខាន់ៗលើឃុំទាំង៨ឃុំនោះផងដែរ ក្នុងនោះ មាន ឃុំកន្ទឺ១ ឃុំកន្ទឺ២ ឃុំចែងមាជ័យ ឃុំឈើទាល ឃុំតាគ្រាម ឃុំបាយដំរាំ ឃុំភ្នំសំពៅ និងឃុំស្នឹង៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ