ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ កោះហៅឯកអគ្គរាជទូតពីកម្ពុជាក្នុងទង្វើដែលថៃបង្កហេតុជាន់មីនថ្មី
តាមរយៈការចុះផ្សាយរបស់សារព័ត៌មានថៃ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានអះអាងពីការកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃមួយក្រុមជាន់មីននៅថ្ងៃទី២៣ខែកក្កដានេះ។

ករណីជាន់មីនថ្មីរបស់ទាហានថៃនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមទាហានថៃបានធ្វើសកម្មភាពបង្កហេតុយ៉ាងពិតប្រាកដមកលើបូរណៈភាពទឹកដីនៃប្រទេសកម្ពុជា ដោយសារតែមីនដែលមាននៅក្នុងដីគឺមីនដែលមានជាយូរមកហើយ ជាពិសេសត្រូវបានគេសង្ស័យថា បន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។
ការប្រកាសដកទូតចេញពីប្រទេសកម្ពុជាជាឯកតោភាគីជាថ្មី បន្ទាប់ពីភាគីថៃជាបានធ្វើសកម្មភាពបង្កហេតុជាឯកតោភាគីជារឿយៗ ដូចជា ការបើកការបាញ់ប្រហារមកលើយោធាកម្ពុជាកាលថ្ងៃទី២៨ខែឧសភា ការបិទព្រំដែនកាលថ្ងៃទី៧ខែមិថុនា អំពើបង្កហេតុដោយការដើរជាន់មីនកាលថ្ងៃទី១៦កក្កដា និង ការដើរជាន់មីននៅថ្ងៃទី២៣ខែកក្កដានេះជាដើម។
ក្នុងការផ្សាយរបស់សារព័ត៌មាន The Nation រដ្ឋាភិបាលចាំផ្ទះថៃក៏បានប្រកាសបណ្តេញទូតកម្ពុជាប្រចាំប្រទេសថៃ ដោយទម្លាក់កម្រិតការទូតរវាងព្រះរាជាណាចក្រទាំងពីរ។ ។
.
តាមសេចក្តីរាយការណ៍ដដែល ការសម្រេចនេះធ្វើឡើងបន្ទាប់ពីទាហានថៃម្នាក់ទៀតគឺលោកវរសេនីយ៍ទោ Pichitchai Boonkorat បានរងរបួសយ៉ាងធ្ងន់ធ្ងរបាត់បង់ជើងស្តាំ បន្ទាប់ពីជាន់មីននៅម្តុំច្រកអានសេះ ព្រំប្រទល់ខេត្តព្រះវិហារ ប្រឈមនឹងខេត្ត Ubon Ratchathani របស់ថៃ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៤ និង ៥៥ នាទីល្ងាច ដោយទាហានដែលរងរបួសបានជម្លៀសចេញតែជាង ២០ នាទីក្រោយមក៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


