ព័ត៌មានអន្ដរជាតិ
តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង
តុលាការយោធាកំពូលកាលពីថ្ងៃអង្គារទី២២ ខែកក្កដា បានចេញសេចក្តីសម្រេចចុងក្រោយ នៅក្នុងការស្លាប់របស់នាយទាហាន Phakaphong Tanyakan ហៅកាត់ថា Mei បានទទួលមរណភាពនៅឆ្នាំ ២០១៧ បន្ទាប់ពីត្រូវរៀមច្បងពីរនាក់ដាកទណ្ឌកម្មធ្ងនធ្ងរ និងវាយដំសម្លាប់នៅសាលាត្រៀមកងកម្លាំងប្រដាប់អាវុធ។

យោងតាម Bangkokpost បានចេញផ្សាយថា តុលាការបានកាត់ទោសជនជាប់ចោទទាំងពីរនាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ ៤ ខែ និង ១៦ ថ្ងៃ និងពិន័យជាប្រាក់ ១៥.០០០ បាត ព្រមទាំងទោសដាក់ពន្ធនាគារត្រូវព្យួររយៈពេលពីរឆ្នាំថែមទៀត។
ទាហានជាន់ខ្ពស់ពីររូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណត្រឹមតែឈ្មោះ Pipat និង Phumipat ប៉ុណ្ណោះ។ តុលាការយោធា បានលើកឡើងពីកង្វះខាតនៃបទល្មើសមុនរបស់ជនជាប់ចោទ ហើយបាននិយាយថា ការដាក់ទោសពួកគេបន្ថែមទៀត នឹងមិនមានគោលបំណងមានប្រយោជន៍អ្វីឡើយ។ តែការអនុញ្ញាតឲ្យពួកគេបន្តបម្រើប្រទេស នឹងមានអត្ថប្រយោជន៍ច្រើនជាងនេះ។
ជនរងគ្រោះដែលជាកូនសិស្សទាហាន បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៧ បន្ទាប់ពីត្រូវទាហានដែលជារៀមច្បង ដាក់ទណ្ឌកម្មវិន័យដែលអនុវត្តដោយ Pipat និង Phumipat ប៉ុន្តែព័ត៌មានលម្អិតត្រូវបានទុកចោល។ អាថ៌កំបាំងជុំវិញការស្លាប់របស់គាត់ បានធ្វើឲ្យមានការចលាចលជាសាធារណៈ។
ក្រុមគ្រួសាររបស់លោកបានដាក់ពាក្យប្ដឹងអតីតទាហានទាំងពីរនាក់ពីបទវាយដំរហូតដល់ស្លាប់ និងប្រឆាំងគ្រូបង្រៀនម្នាក់ ពីបទធ្វេសប្រហែសបណ្ដាលឲ្យស្លាប់។ ដោយសារតែជនជាប់ចោទជាមន្ត្រីយោធា ហើយឧប្បត្តិហេតុបានកើតឡើងនៅក្នុងយុត្តាធិការយោធា សំណុំរឿងនេះត្រូវបានកាត់ទោសនៅក្នុងប្រព័ន្ធតុលាការយោធាតែម្ដង។
សំណុំរឿងនេះត្រូវបានបើកសវនាការដំបូងនៅក្នុងតុលាការយោធានៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ តុលាការបានសំរេចផ្អាកការកាត់ទោសចំពោះទាហានទាំងពីរនាក់ ក្រោមការចោទប្រកាន់ពីបទបង្ករបួសស្នាម។ ការចោទប្រកាន់ផ្សេងទៀតត្រូវបានច្រានចោលដោយអ្នកស៊ើបអង្កេត និងព្រះរាជអាជ្ញាមួយចំនួន ដោយសារតែខ្វះសាក្សីគ្រប់គ្រាន់។ នៅខែតុលា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍បានតម្កល់ផ្នែកខ្លះនៃសេចក្តីសម្រេចរបស់តុលាការជាន់ទាប។
បច្ចុប្បនេះ តុលាការយោធាកំពូលបានចេញសេចក្តីសម្រេចច្បាស់លាស់ ដោយរកឃើញថា ចុងចោទទាំងពីរមានពិរុទ្ធភាពលើការចោទប្រកាន់ពីបទបង្ករបួសស្នាម និងផ្ដន្ទាទោសទាហានម្នាក់ ពីបទរំលោភលើដីកា។
ថ្លែងបន្ទាប់ពីការកាត់ក្តីចុងក្រោយរបស់តុលាការ ម្តាយរបស់កូនសិស្សទាហានដែលស្លាប់មានការសោកស្ដាយយ៉ាងខ្លាំង។ គាត់បានលើកឡើងនូវសំណួរថា បើជាសិស្សធម្មតាឬជាជនស៊ីវិល យើងប្រហែលជាអាចយល់បាន ប៉ុន្តែទាំងនេះគឺសុទ្ធសឹងតែជាទាហានជាន់ខ្ពស់នៅក្នុងតំណែងបញ្ជាការ បុគ្គលដែលរំពឹងថានឹងគោរពច្បាប់ ប៉ុន្តែពួកគេជាអ្នករំលោភលើច្បាប់។ នោះបង្កើតជាសំណួរថា តើពួកគេពិតជាអាចធ្វើអ្វីបាន សម្រាប់ប្រទេសជាតិនាពេលអនាគត? ហើយតើយើងអាចទុកចិត្តមន្ត្រីរដ្ឋាភិបាលដែលប្រព្រឹត្តបែបនេះដើម្បីបំពេញតួនាទីជាប្រយោជន៍ជាតិបានយ៉ាងណា»?៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជនលួចវាយទាហានខ្មែរហើយរត់ ជាប់គុកតែ១៥ថ្ងៃ និងពិន័យប្រាក់តិចតួចប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


