ជីវិតកម្សាន្ដ
ដួង សុខគា សរសើរភាពយន្តសម័យបុរាណប្រើពាក្យច្បាស់ៗ វេយ្យាករណ៍ពេញ ជាការអប់រំគំរូល្អ
តារាពហុជំនាញ លោក ដួង សុខគា ថ្មីៗ នេះ បានធ្វើការចែករំលែកនូវវីដេអូបង្ហាញពីរឿងកាលពីសម័យបុរាណមួយភ្ជាប់នឹងសំណេរសរសើរមិនដាច់ពីមាត់ថា ភាពយន្តសម័យបុរាណមួយនេះ ប្រើពាក្យពេចន៍ច្បាស់ៗ និងវេយ្យាករណ៍ពេញ ជាការអប់រំគំរូល្អ។

ភាពយន្តសម័យបុរាណដែលត្រូវបាន លោក ដួង សុខគា ធ្វើការចែករំលែក និងបង្កការចាប់អារម្មណ៍នេះ មានចំណងជើងថា «ព្រះប្រជាកុមារ» ជារឿងត្រូវប្រភពមួយចំនួនឲ្យដឹងថាថតអំឡុងសម័យសង្គមរាស្ត្រនិយម។

លោក ដួង សុខគា លើកឡើងថា ពាក្យច្បាស់ៗ វេយ្យាករណ៍ពេញ មានឃ្លា មានប្រយោគប្រធានកិរិយាសព្ទកម្មបទ សព្វនាម គុណនាមកិរិយាវិសេសន៍ អាយតនិបាត..សិល្បៈជ្រោងយោងភាសាជាតិ មិនឃ្លាតពីសីលធម៌ សុជីវធម៌ យុត្តិធម៌ ការអប់រំគំរូល្អ ភាពឆ្លាតវៃ នៃជីវិត។

មានការបញ្ចេញមតិស្រដៀង លោក ដួង សុខគា ដែរថា ខ្មែរពីដើមផូរផង់ណាស់,រឿងនេះផលិតមកនិយាយខ្មែរចំច្បាស់ៗ ល្អ គឺដើម្បីទុករក្សាជាអត្តសញ្ញាណជាតិ។ រឿងភាពយន្តរបស់ សម្ដេចឪ សម័យសង្គមរាស្ត្រនិយម «ប្រជាកុមារ»។

គួរបញ្ជាក់ថា បើយោងតាមឯកសាររឿង«ព្រះប្រជាកុមារ» គឺជាស្នាព្រះហស្តនិពន្ធ និងដឹកនាំរឿងដោយព្រះករុណាព្រះបរមរតនកោដ្ឋ និងតួអង្គសំខាន់ក្នុងរឿងគឺ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា(ថតនៅក្នុងឆ្នាំ ១៩៦៧)៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?