ជីវិតកម្សាន្ដ
សុខភាពតារាជើងចាស់កូរ៉េរហ័សនាម «ជីតាជាតិ» Lee Soon-jae កាន់តែទ្រុឌទ្រោម
កាលពីថ្មីៗនេះ តារាសម្តែងជើងចាស់របស់កូរ៉េខាងត្បូង លោក Lee Soon-jae ដែលត្រូវបានគេស្គាល់ថាជា «ជីតាជាតិ» បានអវត្តមានពីកម្មវិធីពានរង្វាន់ Korea PD Awards ដោយសារតែសុខភាពរបស់លោកតាកាន់តែទ្រុឌទ្រោម ពោលគឺពីបាកក្នុងការដើរឬធ្វើចលនា ធ្វើឲ្យទស្សនិកជនជាច្រើនព្រួយបារម្ភលើរូបលោកជាខ្លាំង។

តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់តារាកូរ៉េវ័យ៩១ឆ្នាំ បាននិយាយភ្លាមៗ ការអវត្តមានពីកម្មវិធី គឺដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខភាពរបស់គាត់។ នាយកប្រតិបត្តិ Lee Seung Hee បាននិយាយថា លោកតា Lee Soon-jae មិនអាចចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បានទេ ដោយសារហេតុផលសុខភាព។ នាយកប្រតិបត្តិរូបនេះបានចែករំលែកថា សុខភាពគាត់មិនល្អ ហើយត្រូវការការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់មនុស្សជុំវិញខ្លួនបំផុត។
ក្រុមហ៊ុនគ្រប់គ្រងបានបញ្ជាក់បន្ថែមទៀតថា លោក Lee Soon-jae បានទទួលរងនូវការបាត់បង់សាច់ដុំធ្ងន់ធ្ងរ ជាពិសេសជើងរបស់គាត់ ដែលធ្វើឲ្យពិបាកដើរកាន់តែខ្លាំង។ នាពេលនេះ តារាសម្តែងជើងចាស់រូបនេះ កំពុងសម្រាកនិងស្តារនីតិសម្បទាយ៉ាងសកម្ម។ ទោះបីយ៉ាងណា កាលពីឆ្នាំមុន លោកក៏ធ្លាប់លុបចោលការសម្ដែងក្នុងគម្រោងភាពយន្តជាច្រើន ដោយសារហេតុផលសុខភាពជាចម្បង។
លោក Lee Soon-jae គឺជារូបតំណាងដ៏រស់រវើកនៃវិស័យភាពយន្ត និងទូរទស្សន៍កូរ៉េ ជាមួយនឹងអាជីពសិល្បៈជាងកន្លះសតវត្សរ៍។ គាត់កើតនៅឆ្នាំ ១៩៣៤ នៅខេត្ត North Hamgyong (ភាគខាងជើងកូរ៉េខាងជើង។) ក្រោយមក បានផ្លាស់ទៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) នៅអាយុ ៤ ឆ្នាំ។ ចំណង់ចំណូលចិត្តរបស់គាត់ សម្រាប់ការសម្ដែងបានរីកដុះដាលនៅឆ្នាំ ១៩៥៦ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តពីប្រទេសជាច្រើន។
ដោយសារមាននិស្ស័យស្រលាញ់សិល្បៈ លោកបានសម្រេចចិត្តបន្តការសម្ដែង និងលាក់រឿងមួយនេះពីក្រុមគ្រួសារព្រោះខ្លាចគ្រប់គ្នាព្រួយបារម្ភ។ ក្រោយបញ្ចប់ការសិក្សា លោកបានចាប់អាជីពសិល្បៈ ដោយចូលទៅមជ្ឈមណ្ឌលសម្តែងរឿង និងសុំធ្វើតួរ៉ាយរ៉ងប៉ុណ្ណោះ។ ការសម្តែងដំបូងរបស់គាត់នៅក្នុងវិស័យភាពយន្ត គឺនៅក្នុងរឿង «Beyond the Horizon» ដោយបើកអាជីពដ៏ធំមួយជាមួយនឹងការងារជិត ៣០០ ចាប់ពីនោះមក។
គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅលើអេក្រង់តូចក្នុងឆ្នាំ១៩៦១ ជាមួយនឹងរឿង ” Should I become a human too” របស់ប៉ុស្តិ៍ទូរទស្សន៍ KBS ។ ក្នុងឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០ គឺជាដំណាក់កាលដែលឈ្មោះរបស់គាត់បានផ្ទុះ និងដណ្តើមបានទស្សនិកជនទូទាំងអាស៊ី ជាមួយនឹងគម្រោងភាពយន្តល្បីៗជាច្រើនដូចជា «My Girl and I (២០០៥), Lee San, Wind of the Palace (២០០៧), High Kick! (២០០៧, Potato Star 2013QR3 (២០០៨) និង Good Morning President (២០០៩)»។
ក្នុងចំណោមនោះ តួនាទីជាជីតានៅក្នុងភាពយន្តបែបកំប្លែងមួយ ក្រោមចំណងជើងថា «High Kick Through The Roof» បាននាំឲ្យកេរ្តិ៍ឈ្មោះរបស់លោកឡើងកាន់តែខ្ពស់ត្រដែត ដោយធ្វើឲ្យជើងចាស់ទទួលបានងារជា «ជីតាជាតិ» និងមានអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចាប់តាំងពីនោះមក។
ពេញមួយជីវិតរបស់តួអង្គនិយមដើរតួជាជីតារូបនេះ ធ្លាប់បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ ទោះជាយ៉ាងណា លោកតែងតែសង្ឃឹមថា ទស្សនិកជនចងចាំលោកជាតារាដែលឧស្សាហ៍ព្យាយាមម្នាក់។ តារាប្រុសធ្លាប់បានចែករំលែកថា «ខ្ញុំគ្រាន់តែចង់ស្លាប់នៅពេលសម្តែង។ វាមិនអាចហៅថាការលះបង់បានទេ ប៉ុន្តែយ៉ាងហោចណាស់ វាជាការស្លាប់ដ៏រីករាយ» ។
ថ្វីដ្បិតតែមានអាជីពដ៏ត្រចះត្រចង់ និងមានឈ្មោះល្បីសុះសាយ ព្រមទាំងទទួលបានការស្រលាញ់ពេញប្រទេសក៏ដោយ ក៏ Lee Soon-jae មានភាពអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួនរបស់គាត់។ គាត់បានរៀបការជាមួយភរិយា Choi Hee Jung មានអាយុប្អូន ៦ ឆ្នាំ នៅក្នុងឆ្នាំ ១៩៦៦ ហើយមានកូនពីរនាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារាចិន-ហុងកុងដ៏ល្បីល្បាញ ព្រាត់គ្នា ព្រោះប្រកាន់យកអបិយជំនឿ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក