ជីវិតកម្សាន្ដ
ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ
តារាសម្ដែងល្បីឈ្មោះហុងកុង លោក Nicholas Tse និងតារាចម្រៀង-សម្ដែងចិន អ្នកនាង Faye Wong គឺជាគូស្នេហ៍ដ៏ល្បីបំផុតមួយនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន ដែលតែងតែត្រូវគេកោតសរសើរថា ទោះជួបព្យុះភ្លៀងក៏មិនបោះបង់គ្នាដែរ។ ទោះបីជាពួកគេស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅ និងធ្វើអ្វីៗដើម្បីនៅជាមួយគ្នាក៏ដោយ ក៏គូស្នេហ៍១គូនេះមិនមានចេតនាចង់រៀបការនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង នៅក្នុងកម្មវិធីទូរទស្សន៍មួយ គូស្នេហ៍ចិន-ហុងកុង បានបញ្ចាក់យ៉ាងច្បាស់ៗអំពីមូលហេតុដែលពួកគេមិនអាចរៀបការនឹងគ្នាបាននោះគឺដោយសារតែអបិយជំនឿ។ ក្រឡេកមកមើលការរៀបការពីរលើកមុនរបស់តារាស្រី Faye Wong វិញ ក្រោយរៀបការរួច អាជីពតារាចម្រៀងស្រីមានការរីកចម្រើន ប៉ុន្តែអាជីពរបស់ប្តីវិញបានធ្លាក់ចុះបន្តិចម្តងៗ។
ស្វាមីដំបូងរបស់តារាស្រីវ័យ៥៥ឆ្នាំ គឺជាតារាចម្រៀងរ៉ុកដ៏ល្បីល្បាញ លោក Dou Wei ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាខាងតន្ត្រី ហើយបានស្រឡាញ់គ្នាយ៉ាងឆាប់រហ័ស។ ប៉ុន្តែក្រោយមកស្រាប់តែលែងលះ និងបានរៀបការមានគូផ្សេងៗគ្នា។
ផ្ទុយពីជីវិតដែលមានសុភមង្គល និងរីកចម្រើនរបស់អតីតភរិយា ជីវិតរបស់ Dou Wei គឺលំបាកខ្លាំងណាស់។ តារាចម្រៀងប្រុសរូបនេះអាចសម្ដែងបានតែក្នុងកម្មវិធីតូចៗប៉ុណ្ណោះដែលមានប្រាក់ចំណូលតិចតួច។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងហួសសម័យ ហើយត្រូវរស់នៅដោយសន្សំសំចៃក្នុងផ្ទះល្វែងចាស់ ហើយធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនសាធារណៈ។
ចំណែកឯ ស្វាមីទីពីររបស់ Faye Wong គឺតារាសម្ដែងដ៏ល្បីលោក Li Yapeng។ គាត់ធ្លាប់ជាតារាកំពូលម្នាក់ដែរនៅក្នុងពិភពឧស្សាហកម្មកម្សាន្តចិន ដោយសារខ្សែភាពយន្តចំនួនពីរគឺ «Legend of the Condor Heroes» និង «The Smiling, Proud Wanderer»។ ក្រោយមក លោក Li Yapeng បានកាត់បន្ថយសកម្មភាពរបស់គាត់ នៅក្នុងឧស្សាហកម្មកម្សាន្ត ហើយផ្តោតលើអាជីវកម្ម បន្ទាប់ពីរៀបការជាមួយអ្នកនាង Faye Wong។ យ៉ាងណាមិញ មុខរបររបស់តារាប្រុសរូបនេះមិនអំណោយផលទេ។ នាពេលនោះ លោកបានទទួលរងការខាតបង់ជាច្រើន និងបានក្ស័យធន ហើយត្រូវសុំជំនួយពីភរិយា ដើម្បីសងបំណុលដែលខ្លួនធ្លាបជំពាក់វាក់វិននាពេលកន្លងមក។
មិនយូរប៉ុន្មាន Faye Wong និង Li Yapeng បានលែងលះគ្នាក្នុងឆ្នាំ ២០១៣។ ជំនួញរបស់តារាសម្តែងរូបនេះបានបរាជ័យ ធ្វើឲ្យគាត់អស់លុយបន្តិចម្តងៗ ដោយបង្ខំឲ្យគាត់ប្តូរទៅផលិតវីដេអូអំពីជីវភាពរស់នៅជនបទ និងការផ្សាយបន្តផ្ទាល់ការលក់ដើម្បីរកប្រាក់ចំណូលវិញ។
ដោយឡែក ងាកមកកាន់ពាក្យចចាមអារ៉ាមដែលថា Nicholas Tse និង Faye Wong មិនបានរៀបការដោយសារតែពួកគេខ្លាចបំផ្លាញអាជីពរបស់ពួកគេ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលរីករាលដាលនៅក្នុងឧស្សាហកម្មប៉ុណ្ណោះ។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបង្ហាញជំនឿលើព័ត៌មាននេះ ព្រោះតារាសម្ដែង Faye Wong ត្រូវបានគេដឹងថា មានអបិយជំនឿខ្លាំងណាស់។
Nicholas Tse និង Faye Wong មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០០០។ ក្នុងឆ្នាំ ២០០២ ប្តីប្រពន្ធនេះបានបែកបាក់គ្នាដោយសារហេតុផលផ្សេងៗ ហើយ Nicholas Tse បានរៀបការជាមួយ Cecilia Cheung យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ អាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះមិនបានស្ថិតស្ថេរយូរប៉ុន្មានឡើយ បើទោះបីមានកូនប្រុសពីរនាក់ជាមួយគ្នាក៏ដោយ ហើយបានលែងលះគ្នានៅឆ្នាំ ២០១១ ។
ក្នុងឆ្នាំ ២០១៣ Faye Wong ក៏បានលែងលះប្តីទី ២របស់នាង គឺតារាសម្តែង Li Yapeng ។ ក្នុងឆ្នាំ ២០១៤ Nicholas Tse និង Faye Wong បានជួបជុំគ្នាឡើងវិញ។ ដោយសារចង់រក្សាជីវិតឯកជនជាឯកជន អ្នកទាំងពីរកម្របង្ហាញខ្លួនជាសាធារណៈណាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបផ្ទុះល្បីថា ឈិន ឡុង មានកូនម្នាក់ទៀតជាមួយប្រពន្ធមុន ប៉ុន្តែរក្សាអាថ៌កំបាំងនេះអស់៣០ឆ្នាំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក