ជីវិតកម្សាន្ដ
តារារ៉េបគូស្នេហ៍និងក្រុមការងារ ទៅដល់តំបន់មុំ៣ដោយផ្ទាល់ ដើម្បីបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តកងទ័ព
តារាចម្រៀងរ៉េបគូស្នេហ៍លោក ងួន ចាន់ដាវីត និងអ្នកនាង ទេព បូព្រឹក្ស បានទៅដល់តំបន់កងទ័ពជួរមុខកម្ពុជាឈរជើង នៅតំបន់មុំ៣ ដើម្បីបង្ហាញនូវឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកលោក G-Devith នៅថ្ងៃអាទិត្យទី២៩ មិថុនានេះ បានរៀបរាប់ថា “ថ្ងៃនេះខ្ញុំនិងភរិយាបានមកជួបបងកងទ័ពជួរមុខនៅតំបន់ មុំ៣ ដោយផ្ទាល់ដើម្បីលើកទឹកចិត្ត និង បង្ហាញពីឆន្ទៈនៃការគាំទ្រយ៉ាងខ្លាំងខ្លាជូនចំពោះវីរៈភាពដ៏អង់អាចនៃកងទ័ពចក្រភពខ្មែរ”។

ក្នុងឱកាសជួបជាមួយមេបញ្ជាការក៏ដូចជាក្រុមកងទ័ពប្រចាំតំបន់មុំ៣ លោក ងួន ចាន់ដាវីត និងអ្នកនាង ទេព បូព្រឹក្ស រួមនិងក្រុមការងារ ក៏បាននាំយកនូវសម្ភារៈក៏ដូចជាភេសជ្ជៈមួយចំនួន ជូនដល់កងទ័ពកំពុងបំពេញកាតព្វកិច្ចបម្រើជាតិ នៅតំបន់មុំ៣ផងដែរ។
វត្តមានរបស់តារារ៉េបគូស្នេហ៍ដ៏ល្បីឈ្មោះទាំងពីរដួង រួមនឹងក្រុមការងារ ត្រូវបានសាធារណជន ពិសេសអ្នកគាំទ្រ ចាត់ទុកជាសកម្មភាពរួមចំណែកមួយ ក្នុងស្មារតីសាមគ្គីជាតិ តាមរយៈការផ្តល់អំណោយ និងទៅសួរសុខទុក្ខដល់ទីតាំងឈរជើង។


គួរឱ្យដឹងដែរថា ក្នុងខែមិថុនានេះ ក្រុមសិល្បករសិល្បការិនីជាច្រើន បានបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពកម្ពុជាតាមតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងស្មារតីរួមគ្នាការពារបូរណភាពទឹកដី ដោយបាននាំយកការឧបត្ថម្ភពីសប្បុរសជននានា ជូនដល់កងទ័ព៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


