ជីវិតកម្សាន្ដ
ឧកញ៉ា ជា តុងហួរ ប្រកាសរកម្ចាស់សិប្បកម្មទាំងខ្នាតតូច-ធំទូទាំងប្រទេស ដើម្បីពង្រីកផលិតផលក្នុងស្រុក-នាំចេញ
ឧកញ៉ា ជា តុងហ៊ួរ ស្ថាបនិកក្រុមហ៊ុន Khmer Express Realty Co.,Ltd ដែលសាធារណជនស្គាល់ថា សហគ្រិនវ័យក្មេងមានជំនួញច្រើនក្នុងដៃនោះ នាព្រឹកដើមខែសីហានេះ បានប្រកាសត្រូវការម្ចាស់សិប្បកម្មទូទាំងប្រទេសទាំងខ្នាតតូចនិងធំ ក្នុងគោលបំណងពង្រីកផលិតផលក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។
ការប្រកាសនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល ជាពិសេសការនាំចូលផលិតផលពីអ្នកជិតខាងកំពូលឈ្លានពាន ដែលនៅប៉ែកឧត្តរ ឈាង ពាយ័ព្យកម្ពុជា។

តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឧកញ៉ា ជា តុងហ៊ួរ រៀបរាប់ដូច្នេះថា “ត្រូវការម្ចាស់សិប្បកម្ម ២៥ខេត្ត-ក្រុង ខ្នាតតូចនិងធំ ដែលមានផលិតក្នុងស្រុក ទាក់ទងមកខ្ញុំ ដើម្បីពង្រីកផលិតផលក្នុងស្រុក ក្រៅស្រុក”។
ក្នុងន័យនេះ ឧកញ៉ា ជា តុងហួរ ក៏មិនខុសគ្នាឆន្ទៈពលរដ្ឋកម្ពុជាក្នុងការគាំទ្ររាជរដ្ឋាភិបាលនោះដែរ ខណៈពលរដ្ឋខ្មែរភាគច្រើនកំពុងពហិការមិនប្រើផលិតផលសៀម ដូច្នេះ លោកក្នុងនាមជាសហគ្រិនមួយរូបដែលមានធនធាន សម្រេចចូលរួមសកម្មភាពនេះ តាមរយៈការវិនិយោគលើកស្ទួយផលិតផលជាតិឱ្យទូលំទូលាយ។

ទន្ទឹមនេះ លោកបានគូសបញ្ជាក់ទៀតថា “យើងជាខ្មែរ យើងមិនអាចទទួលការប្រមាថពីចោរសៀមបានទៀតនោះទេ។ដល់ពេលហើយ ខ្មែរក្រោកឡើងរួបរួមគ្នា”។
ដើម្បីចូលរួមក្នុងសកម្មភាពនេះ ឧកញ៉ា ជា តុងហួរ ស្នើម្ចាស់រោងចក្រសិប្បកម្ម សហគ្រាសតូចធំ ឬម៉ាក់យីហោផលិតផលក្នុងស្រុកទាំងអស់ ចូលជាមួយលោក ដើម្បីធ្វើការរួមគ្នាពង្រីកផលិតផលទូទាំងប្រទេស។ សម្រាប់ប្រព័ន្ធទំនាក់ទំនងលោកផ្ទាល់ គឺតាមរយៈ Telegram: https://t.me/+c_jpWq6RREZiMTZl ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


