ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ អង្រួនភាគខាងកើតកោះតៃវ៉ាន់ ខណៈការខូចខាតមិនទាន់ដឹង
នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែតុលានេះ គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ បើយោងតាមមជ្ឃមណ្ឌលរដ្ឋបាលអាកាសធាតុកណ្តាល (CWA) ខណៈការខូចខាតមិនទាន់ដឹងនៅឡើយ។

បើយោងតាមការដកស្រង់របស់ CNA English ពី CWA បានរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅក្នុងសមុទ្រ ចម្ងាយប្រហែល៥៦,៩ គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Hualien ក្នុងជម្រៅ ១៤,៣ គីឡូម៉ែត្រ។ រញ្ជួយដីក៏នេះត្រូវបានគេមានអារម្មណ៍រង្គើនៅទូទាំងផ្នែកមួយចំនួននៃកោះតៃវ៉ាន់ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីការរងរបួស ស្លាប់ឬការខូចខាតឡើយ។
ចំពោះការរញ្ជួយដីខ្លាំងបំផុតត្រូវបានកត់ត្រានៅក្នុងតំបន់ Yilan និង Hualien ដែលឈានដល់កម្រិត ៣ នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេប្រាំពីរកម្រិតរបស់តៃវ៉ាន់ ដែលវាស់ស្ទង់ពីកម្រិតនៃការរញ្ជួយដីខ្លាំងនៅទីតាំងផ្សេងៗគ្នា។
អ្នកស្រុកនៅទីក្រុងTaipei, New Taipei, Taoyuan, Taichung, Hsinchu County និង Nantou County ក៏បានរាយការណ៍ពីការរងគ្រោះរញ្ជួយដីកម្រិត ២ ផងដែរ។
គួរបញ្ជាក់ថាកោះតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» មានការរញ្ជួយដីជាញឹកញាប់។ អាជ្ញាធរតៃវ៉ាន់ នឹងបន្តតាមដានស្ថានការណ៍នេះ ប៉ុន្តែការវាយតម្លៃដំបូងមិនបានបង្ហាញពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ និងគ្មានការរំខានដល់សកម្មភាពប្រចាំថ្ងៃឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


