ព័ត៌មានអន្ដរជាតិ
ធ្លាយហ្គាសឆេះតូបជាង៣០ក្នុងផ្សារ នៅខេត្ត Chachoengsao ប្រទេសថៃ
យោងតាមាករចេញផ្សាយរបស់សារព័ត៌មាន Khaosod អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារលក់វត្ថុអនុស្សាវរីយ៍មួយនៅទល់មុខវត្តSothon Wararam Worawihan ក្នុង ស្រុកMueang ខេត្ត Chachoengsao ដោយបានបំផ្លាញតូបជាង៣០។

អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី ១៩ ខែតុលា ដោយបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើមេឃ បង្កជាការភ្ញាក់ផ្អើលទាំងយប់។ ២០នាទីក្រោយមកទើបក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងភ្លើងបាន ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់៥គ្រឿង។
អគ្គិភ័យបានចាប់ផ្តើមឆេះនៅចំកណ្តាលផ្សារ ដែលមានតូបលក់ដូរយ៉ាងគគ្រឹកគគ្រេង។ តាមការពិនិត្យបឋមបានសន្និដ្ឋានថា អគ្គិភ័យនេះបណ្តាលមកពីការលិចធ្លាយហ្គាសចេញពីតូបមួយ។
ក្រោយភ្លើងរលត់មាន តូបប្រហែល២០កន្លែងត្រូវបានបំផ្លាញទាំងស្រុង ហើយ១០កន្លែងទៀតរងការវខូចខាតដោយផ្នែក។ ទោះបីមិនមានអ្នករបួសនិងស្លាប់ ក៏អាជ្ញាធរថៃកំពុងវាយតម្លៃការខូចខាតសរុប និងរកមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


