Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វូងមនុស្សប្រមូលផ្តុំមុខផ្ទះសេដ្ឋី វៀតណាម ក្រោយផ្ទុះរឿងអាស្រូវលក់ថ្នាំសម្រក

បានផុស

នៅ

នាប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលព័ត៌មានក្នុងប្រទេសវៀតណាមចេញផ្សាយថា ឌីជេ Ngan 98 ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ ស្រាប់តែមានអ្នកលក់អនឡាញម្នាក់ទៀតក៏ជាប់ពាកព័ន្ធនឹងការស៊ើបអង្កេតលើផលិតផលសម្រកទម្ងន់ជាច្រើនមុខ នោះគឺនាង Ngan Collagen ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះនូវព័ត៌មានកក្រើកលើប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការចែករំលែកព័ត៌មានទាក់ទងនឹងរូបភាពរបស់ Ngan Collagen មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្តុំ​និង​ផ្សាយ​ផ្ទាល់ ​នៅ​មុខ​វិមាន​តម្លៃរាប់ម៉ឺននដុល្លារ ​របស់​ស្ត្រី​ម្នាក់​រូបនេះ​ នៅ​ទីក្រុង Can Tho រហូតស្វាមីគឺលោក Le Trung បានរាយការណ៍ទៅអាជ្ញាធរនៅពេលដែលគាត់ត្រូវបានរំខានដោយហ្វូងមនុស្សជាច្រើន។

យោងតាម ​​ZNews តំណាងប៉ូលិសសង្កាត់ Hung Phu Ward (Can Tho) បាននិយាយថា អង្គភាពបានទទួលការហៅទូរសព្ទជាច្រើនពី Le Trung នៅពេលដែលក្នុងរយៈពេល២ ថ្ងៃកន្លងមកនេះ មនុស្សបានប្រមូលផ្តុំគ្នាដើម្បីថតរូប និងផ្សាយផ្ទាល់នៅមុខផ្ទះវីឡា ហើយបណ្តាញអនឡាញមួយចំនួនបានរាយការណ៍ព័ត៌មានមិនពិតអំពីគ្រួសាររបស់គាត់។

ដើម្បីធានាបាននូវនិតិវិធី និងដំណើរការត្រឹមត្រូវ អាជ្ញាធរបានជូនដំណឹងដល់លោក Le Trung ថា លោកត្រូវទៅទីស្នាក់ការប៉ូលិសដោយផ្ទាល់ ដើម្បីដាក់ពាក្យបណ្តឹង។ ទោះ​បី​ជា​យ៉ាង​ណា បុគ្គល​រូប​នេះ​បាន​បន្ត​ពន្យារ​ពេល​ណាត់​ជួប​ដោយ​សារ​តែ​លោក​ រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន។

មហាសេដ្ឋី Ngan Collagen នៅពេលដែលឈ្មោះរបស់នាងត្រូវបានលើកឡើងឥតឈប់ឈរ និងមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនក្ស័យធន នាងក៏បានឆ្លើយតបផងដែរ។ ជាក់​ស្ដែង​នៅថៅកែ​ស្រីរូបនេះបាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា «ក្រុមហ៊ុន​ខ្ញុំ​នៅ​តែ​ដំណើរ​ការ​ធម្មតា​។​ ទាក់ទង​នឹង​ផលិតផល GC (សម្រកទម្ងន់-PV) ក្រុមហ៊ុន​ខ្ញុំ​បាន​សម្រប​សម្រួល និង​បញ្ចប់​ការ​ងារ​តាំង​ពី​ខែ​មិថុនា។ ខ្ញុំសូមកែតម្រូវថាក្រុមហ៊ុន Ncollagen នៅតែដំណើរការ ហើយថែមទាំងបានសម្របសម្រួលជាមួយភ្នាក់ងារលើផលិតផលបន្សាបជាតិពុលដែលនឹងបញ្ចប់ក្នុងខែមិថុនា មិនដូចព័ត៌មានមិនពិតដែលបានបង្ហោះនៅពេលនេះ»។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ Ngan Collagen បានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ច្របូកច្របល់ ព្រោះកាលពីថ្ងៃទី ១៧ ខែតុលា ប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ បាននិយាយនៅក្នុងកាសែត Thanh Nien ថា ពួកគេបានត្រួតពិនិត្យក្រុមហ៊ុន Ngan Collagen ប៉ុន្តែទីតាំងរបស់ក្រុមហ៊ុនបានឈប់ដំណើរការ ដូច្នេះយើងមិនអាចយកគំរូផលិតផលមកធ្វើតេស្តបានទេ។ ដូច្នេះនាយកដ្ឋានសុវត្ថិភាពចំណីអាហារបានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានជាមួយប៉ូលីសទីក្រុងហូជីញ។

លទ្ធផលនេះបានមកពីនាយកដ្ឋានសុវត្ថិភាពចំណីអាហារបានរកឃើញការបំពានយ៉ាងធ្ងន់ធ្ងរក្នុងការផ្សាយពាណិជ្ជកម្មផលិតផលអាហារ Ngan Collagen ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥៕


អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប៉ូលិសស៊ើបអង្កេត ហៃសូវៀតណាមម្នាក់ទៀត សង្ស័យលក់ផលិតផលក្លែងក្លាយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម