ព័ត៌មានអន្ដរជាតិ
Breaking News! Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បន្ទាប់ពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុននាថ្ងៃអង្គារទី២១ខែតុលា ដែលជាប្រវត្តិសាស្ត្រនៅក្នុងទិដ្ឋភាពនយោបាយដែលគ្រប់គ្រងដោយបុរសរបស់ប្រទេសអាស៊ីមួយនេះ។

លោកស្រី Takaichi ទទួលបានសំឡេងគាំទ្រ២៣៧ នៅក្នុងសភាជាន់ទាប ដោយបានយកឈ្នះលើមេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ លោក Yoshihiko Noda ដែលបានទទួល១៤៩សំឡេង។
ជ័យជម្នះរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងចម្រុះកាលពីថ្ងៃចន្ទរវាងបក្ស LDP និងគណបក្ស Japan Innovation Party (JIP) ដែលធានាថា លោកស្រីមានសំឡេងភាគច្រើនក្នុងសភាដែលត្រូវការ ដើម្បីរារាំងរាល់បញ្ហាប្រឈមរបស់គណបក្សប្រឆាំង។
លោកស្រី Takaichi បានចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកស្រីភ្លាមៗបន្ទាប់ពីការបោះឆ្នោត ទោះបីជាគ្មានសមាជិកសភា JIP ត្រូវបានគេរំពឹងថានឹងចូលរួមក៏ដោយ។
ក្នុងអំឡុងពេលយុទ្ធនាការ លោកស្រីបានសន្យាថានឹងលើកកម្ពស់ស្ត្រីបន្ថែមទៀតទៅកាន់មុខតំណែងរបស់រដ្ឋាភិបាល ដែលជាសញ្ញាជំរុញឲ្យមានភាពចម្រុះយេនឌ័រកាន់តែច្រើននៅក្នុងនយោបាយជប៉ុន។
លោកស្រី Takaichi ជាសមាជិកសភាជើងចាស់ម្នាក់ដែលមានបទពិសោធន៍បីទសវត្សរ៍ ហើយធ្លាប់ធ្វើជារដ្ឋមន្ត្រីសន្តិសុខ សេដ្ឋកិច្ច និងកិច្ចការផ្ទៃក្នុងរបស់ជប៉ុន៕
ដោយ៖ ឈាង
-
ចរាចរណ៍១០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


