Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ម្នាក់​ព្យាយាម​សម្លាប់សត្វ​កន្លាត ធ្វើ​ឲ្យឆេះអាផាតមិននៅ​កូរ៉េខាងត្បូង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី២១ខែតុលា ស្ត្រីម្នាក់អាយុប្រហែល ២០ ឆ្នាំមកពីទីក្រុង Osan ប្រទេសកូរ៉េខាងត្បូង បានបង្កជាអគ្គិភ័យឆាបឆេះអាផាតមិនមួយកន្លែងដោយចៃដន្យ ខណៈពេលកំពុងព្យាយាមសម្លាប់សត្វកន្លាតជាមួយនឹងឧបករណ៍សម្លាប់សត្វល្អិតដែលផលិតចេញពីថ្នាំបាញ់ដែលនឹងងាយឆេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យបានឆេះ​រាលដាល​យ៉ាងឆាប់រហ័សពេញ​អគារ​ បណ្ដាលឲ្យស្ត្រី​ម្នាក់​ជា​ជនជាតិ​ចិន​អាយុ​៣០​ឆ្នាំ​ស្លាប់​ក្រោយ​ធ្លាក់​ពីលើ​បង្អួច​ជាន់​ទី​៥ ខណៈ​ព្យាយាម​រត់គេចពីភ្លើង​ជាមួយ​គ្រួសារ។ មនុស្ស៨នាក់ផ្សេងទៀត ក៏បានពុលផ្សែងភ្លើងផងដែរ។ អាជ្ញាធរ​បាន​និយាយ​ថា ផ្សែង​ដ៏​ក្រាស់​ពី​អណ្តាត​ភ្លើង​បាន​បិទ​ផ្លូវ​ជណ្ដើរ ដោយ​បង្ខំ​ឱ្យ​អ្នកនៅក្នុងអាផាតមិនព្យាយាម​រត់គេច​ខ្លួនតាមរបៀបគ្រោះថ្នាក់ដូចជាផ្លោះតាមបង្អួចជាដើម។

បើតាមប៉ូលិស ជនសង្ស័យបានសារភាពថា នាងធ្លាប់បានប្រើវិធីសម្លាប់សត្វកន្លាតដូចគ្នាពីមុនមកមិនដែលមានបញ្ហាអ្វីនោះទេ។ ប៉ូលិសគ្រោង​ស្វែងរក​ដីកា​ចាប់​ខ្លួន​នាង​ពី​បទ​ធ្វេសប្រហែស​ឈាន​ដល់មានអ្នកស្លាប់។

អគារ​កម្ពស់​ប្រាំ​ជាន់​ដែល​មាន​ហាង​នៅ​ជាន់​ទី​មួយ​និង​ផ្ទះ​ល្វែង​ចំនួន​៣២​ខាងលើ​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ហើយករណីនេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈចំពោះការកើនឡើងនៃអគ្គិភ័យ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់ឧបករណ៍សម្លាប់សត្វល្អិតដែលងាយឆេះនៅផ្ទះ ៕

ថ្នាំសម្លាប់សត្វល្អិតដែលត្រូវភ្លើងឆេះ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម