Connect with us

ព័ត៌មានអន្ដរជាតិ

កាយវិការស្និទ្ធស្នាលស្រ្តីទី១ ម៉ាឡេស៊ី បង្ហាញជូនជំទាវទី១ កម្ពុជា ទទួលការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ

បានផុស

នៅ

ជំទាវទី១ម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail កាលពីរាត្រីទី២៨ តុលា បានបង្ហាញនូវប្រតិកម្មភ្លាមៗដោយការការលើកមេដៃទាំងពីរសរសើរពីចម្ងាយ បន្ទាប់ពីបានឃើញនូវឈុតប្រពៃណីខ្មែររបស់លោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជា​ ពេជ ចន្ទមុន្នី នៅឯពិធីជប់លៀងអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុងទីក្រុងគូឡាឡាំពួរ។

រូបភាព៖Asean
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាយវិការដ៏ស្និទ្ធស្នាលនេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ភរិយាមេដឹកអាស៊ានផ្សេងទៀត ដែលបង្ហាញនូវវត្តមានក្នុងពិធីជប់លៀងនេះដូចគ្នា។ ជាពិសេស សូម្បីតែប្រព័ន្ធផ្សព្វផ្សាយជាច្រើនក៏បានបង្ហាញវីដេអូដែលភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកមេដៃជាសញ្ញាបង្ហាញភាពរួស​រាយរាក់ទាក់​ញញឹម​ អស់​ពីដួងចិត្ត ចំពោះលោកជំទាវ ពេជ ចន្ទមុន្នី។

យ៉ាងណាមិញ តាមរយៈវីដេអូដែលលោកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail មានចំពោះជំទាវទីមួយកម្ពុជា ក៏បានធ្វើឲ្យពលរដ្ធខ្មែរទូទាំងប្រទេស បង្ហាញនូវអារម្មណ៍រំភើបក្រែងលែង និងថ្លែងអំណរគុណដល់ស្រ្តីទីមួយម៉ាឡេស៊ីយ៉ាងពេញទំហឹង។ ជាពិសេស គូស្វាមីភរិយាម៉ាឡេស៊ីបានស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចាប់តាំងពីដំណើរនៃការមកដល់ រហូតដលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ បានចប់សព្វគ្រប់។

ដោយឡែក ងាកមកកាន់ដំណើរជីវិតឯកជនភរិយាលោក អាន់វ៉ា វិញ។ លោកស្រីត្រូវបានគេប្រសិទ្ធនាមឲ្យថា «អ្នកម្តាយនៃចលនាកំណែទម្រង់របស់ប្រទេសម៉ាឡេស៊ី» សម្រាប់ភាពក្លាហានក្នុងការដឹកនាំការតវ៉ារបស់គណបក្សប្រឆាំង បន្ទាប់ពីការជាប់ពន្ធនាគាររបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីមក្នុងឆ្នាំ១៩៩៨។

លោកស្រីត្រូវគេប្រារព្ធជាឧបនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រទេសម៉ាឡេស៊ី និងជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីមួយចំនួនតូចនៅអាស៊ីអាគ្នេយ៍ ដែលដឹកនាំគណបក្សនយោបាយធំមួយ។ រចនាប័ទ្មដ៏រឹងមាំ និងជានិមិត្តរូបនៃភាពធន់ ព្រមទាំងអាណិតអាសូររបស់លោកស្រី ផ្ទុយពីសម្លេងដ៏ឃោរឃៅនៃនយោបាយម៉ាឡេស៊ី ដែលជារឿយៗទទួលបានការគោរពរយៈពេលវែងនៅក្នុងពិភពនយោបាយ។

ជារឿយៗ ស្រ្តីកើតក្នុងឆ្នាំ១៩៥២រូបនេះ បានលើកកម្ពស់ភាពស្មោះត្រង់ ការប្រឆាំងអំពើពុករលួយ និងការចូលរួមរបស់ស្ត្រីក្នុងឆាកនយោបាយ ដោយការផ្តោតលើគោលនយោបាយ, សុខុមាលភាពស្ត្រី និងគ្រួសារ, ការកាត់បន្ថយភាពក្រីក្រ, ការអប់រំសម្រាប់ក្មេងស្រី និងកុមារ, អភិបាលកិច្ចល្អ និងនយោបាយស្អាតស្អំជាដើម។

មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោកស្រីគឺជាវេជ្ជបណ្ឌិតមួយរូប និងជាអតីតគ្រូពេទ្យឯកទេសភ្នែករបស់រដ្ឋាភិបាល (អ្នកឯកទេសភ្នែក) ដែលទទួលបានសញ្ញាបត្រវេជ្ជសាស្ត្រ (M.B.B.S.) ពីសាលា Royal College of Surgeons ក្នុងប្រទេសអៀរឡង់ ដែលមានចំណេះជំនាញស្ទាត់ខាងភាសាម៉ាឡេ និងអង់គ្លេស ដោយទទួលបានការគោរពចំពោះអាកប្បកិរិយាស្ងប់ស្ងាត់ និងរចនាប័ទ្មភាពជាអ្នកដឹកនាំដែលមានគោលការណ៍ខ្ពស់បំផុត៕

រូបភាព៖ហ្វេសបុកលោកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក អាន់វ៉ា ជាប់ឈ្មោះក្នុងបញ្ជីឥស្សរជនឥស្លាមមានឥទ្ធិពលលើលោក ក្រោយធ្វើជាប្រធានអាស៊ាន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម