ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ជាប់ឈ្មោះក្នុងបញ្ជីឥស្សរជនឥស្លាមមានឥទ្ធិពលលើលោក ក្រោយធ្វើជាប្រធានអាស៊ាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានដាក់ឈ្មោះក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ដែលមានឥទ្ធិពលបំផុតទាំង ៥០ របស់ពិភពលោក នៅក្នុងទស្សនាវដ្តី The Muslim 500 នាឆ្នាំ ២០២៥-២០២៦ ដោយរូបលោកជាប់ចំណាត់ថ្នាក់កំពូលទាំង១០ បន្ទាបពីបំពេញតួនាទីជាប្រធានអាស៊ានចប់សព្វគ្រប់។
ការបោះពុម្ពផ្សាយប្រចាំឆ្នាំនេះ ទទួលស្គាល់ឥស្សរជនឥស្លាមសកលដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនយោបាយ សាសនា ការអប់រំ និងការអភិវឌ្ឍសង្គមជាដើម។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប់ចំណាត់ថ្នាក់ទី ១០ រួមនិងជាប់ចំណាត់ថ្នាក់ក្រោមប្រភេទ «អ្នកគ្រប់គ្រង និងអ្នកនយោបាយ» ដោយមានការចូលរួមជាមួយមេដឹកនាំដូចជា ព្រះអង្គម្ចាស់កាតា Emir Sheikh Tamim bin Hamad Al-Thani និងប្រធានាធិបតីទួកគី លោក Recep Tayyip Erdoğan។
ចំណែកឯតំណែងកំពូលទាំងប្រាំនៅឆ្នាំនេះ រួមមានលោក Sheikh Tamim, Grand Ayatollah Sayyid Ali Khamenei ប្រទេសអ៊ីរ៉ង់, ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី, លោក Erdoğan និងព្រះមហាក្សត្រ Salman bin Abdul-Aziz Al-Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រៅពីនោះ ក៏មានឥស្សរជនក្នុងតំបន់ផ្សេងទៀតដែលត្រូវបានទទួលស្គាល់រួមមាន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto, ស្ដេចស៊ុលតង់ Hassanal Bolkiah ប្រទេសប្រ៊ុយណេ និងលោក Nazirudin Mohd Nasir ប្រទេសសិង្ហបុរី ដោយបានបញ្ជាក់ពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់អាស៊ីអាគ្នេយ៍។
ការបោះពុម្ពផ្សាយនេះ បានបង្ហាញពីដំណើរដ៏វែងឆ្ងាយរបស់លោកចាប់ពីសម័យនិស្សិតនៅសាកលវិទ្យាល័យ Malaya ដោយលោកត្រូវបានគេពិពណ៌នាថា ជាឥស្សរជនម្នាក់ដែលបានឆ្លងកាត់បញ្ហាប្រឈមនយោបាយផ្សេងៗ រួមទាំងរយៈពេលនៃការជាប់ពន្ធនាគារ ការដកចេញពីតំណែង និងការតស៊ូដ៏យូរអង្វែងជាមេដឹកនាំប្រឆាំង មុនពេលវិលត្រឡប់មកដឹកនាំរដ្ឋបាលប្រទេសវិញ។
ជាពិសេស របាយការណ៍បានរៀបរាប់ពីការធ្វើទុក្ខបុកម្នេញខាងនយោបាយជាច្រើនឆ្នាំរបស់លោក ដោយហៅការលើកលែងទោសរបស់ព្រះមហាក្សត្ររបស់លោកក្នុងឆ្នាំ២០១៨ ថាជា «ការស្តារយុត្តិធម៌ឡើងវិញ» ដែលបានបើកផ្លូវសម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២២។
មិនទាន់អស់ត្រឹមប៉ុណ្ណឹងទេ របាយការណ៍ដដែលនោះក៏បានលើកឡើងពីការទទួលស្គាល់ជាអន្តរជាតិរបស់លោកអាន់វ៉ា ក្នុងមានជាប្រធានអាស៊ានដែលដើរតួជាអ្នកសម្របសម្រួលសន្តិភាព ព្រមទាំងជំរុញឲ្យកើតឡើង ជាពិសេសតួនាទីរបស់លោក ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនអស់រយៈពេលយូរ។
មិនតែប៉ុណ្ណោះ មេដឹកនាំម៉ាឡេស៊ីក៏ជាបុគ្គលដែលតស៊ូមតិដ៏ខ្លាំងក្លាសម្រាប់សិទ្ធិប៉ាឡេស្ទីនត្រូវបានគូសបញ្ជាក់ រួមជាមួយនឹងការរិះគន់ចំពោះវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការដកយកការគោរពរបស់លោក ទៅកាន់មេដឹកនាំហាម៉ាស Ismail Haniyeh ដែលបានទទួលមរណភាព។
ការបោះពុម្ពផ្សាយនេះបានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកអាន់វ៉ា ដែលរិះគន់ក្រុមហ៊ុន Meta ចំពោះការលុបសាររំលែកទុក្ខសម្រាប់មេដឹកនាំហាម៉ាសដែលត្រូវបានសម្លាប់ ដោយពណ៌នាអំពីសកម្មភាពនេះថា ជាការកំសាក និងអំពាវនាវឲ្យក្រុមហ៊ុនកុំចុះចូលនឹងសម្ពាធរបស់អ៊ីស្រាអែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មិនត្រឹមជាប្រធានអាស៊ានដ៏ល្អ លោក អាន់វ៉ា ឆ្លៀតផ្ដល់ភាពកក់ក្តៅ ឲ្យប្រធាធិបតីប្រេស៊ីល មុនទៅវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


