Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះបិសាច Fung-wong កាន់តែមកជិត! ហ្វីលីពីន​ ប្រញាប់ជម្លៀសមនុស្ស ១០ម៉ឺននាក់ទៅកន្លែងសុវត្ថិភាព

បានផុស

នៅ

ស្របពេលដែលព្យុះបិសាច Fung-wong កាន់តែខិតមកជិតនោះ ប្រទេសហ្វីលីពីន បានប្រញាប់ជម្លៀសមនុស្ស ១០០ ០០០នាក់ទៅកាន់កន្លែងសុវត្ថិភាព និងផ្អាកជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិជាង៣០០ជើង ជាវិធានការប្រុងប្រៀបជាមុន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Reuters, ព្យុះកំណាច Fung-wong នឹងមកដល់ដីគោកហ្វីលីពីននៅរាត្រីថ្ងៃអាទិត្យទី៩ខែវិច្ឆិកា ដោយវាយប្រហារខេត្ត Aurora ជាមួយកម្លាំងខ្យល់ខ្លាំងបំផុត ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចមានខ្យល់កន្ត្រាក់ល្បឿនរហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

(រូបថត៖ Reuters)

យ៉ាងណាមិនទាន់មកដល់ផង គ្រាន់តែចំហាយរបស់វាបានបណ្តាលឲ្យមានភ្លៀងធ្លាក់និងខ្យល់ខ្លាំង ហើយកាត់ផ្តាច់អគ្គិសនីនៅតំបន់ជាច្រើនរួចទៅហើយ ជាពិសេសតំបន់ Visayas ខាងកើត។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី បច្ចុប្បន្ន ហ្វីលីពីននៅមិនទាន់ធូរស្រាលផង ពីព្យុះ Kalmaegi ដែលវាយប្រហារកាលពីដើមសប្តាហ៍នេះ ខណៈគិតត្រឹមថ្ងៃសៅរ៍ វាបណ្តាលឲ្យមនុស្ស២២៤នាក់ស្លាប់ ជាពិសេសនៅខេត្ត Cebu៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះបិសាច Fung-Wong ធំជាងប្រទេសហ្វីលីពីន នឹងវាយប្រហារជាមួយកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម