Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះបិសាច Fung-Wong ធំជាងប្រទេសហ្វីលីពីន នឹងវាយប្រហារជាមួយកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង

បានផុស

នៅ

មិនធម្មតាទេ ព្យុះ Fung-Wong ឬ Uwan ដែលមានទំហំធំជាងប្រទេសហ្វីលីពីន នឹងធ្វើដំណើរមកដល់ដីគោកប្រទេសនេះនៅល្ងាចថ្ងៃអាទិត្យទី៩ខែវិច្ឆិកា ជាមួយកម្លាំងខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារអាកាសធាតុ ភូមិសាស្ត្រនិងតារាសាស្ត្រហ្វីលីពីន ព្យុះដែលគេឲ្យរហ័សនាមថា ព្យុះបិសាច ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់វាមួយនេះ កំពុងប្រមូលកម្លាំងពង្រីកខ្លួនក្លាយទៅជាកំពូលព្យុះទីហ្វុង ហើយគេព្យាករថា តាមផ្លូវរបស់វា, Fung-Wong នឹងវាយប្រហារពេញទំហឹងចំខេត្ត Batanes ទៅដល់ប្រជុំកោះ Bohol ក្នុងតំបន់ Visayas។

ដោយសារតែភាពកំណាចរបស់ព្យុះ អាជ្ញាធរនៅតាមតំបន់ស្ថិតចំផ្លូវនៃព្យុះ បានចេញការព្រមានអំពីគ្រោះថ្នាក់និងប្រកាសអាសន្នរួចហើយ ដោយប្រកាសឲ្យពលរដ្ឋជម្លៀសខ្លួន និងចាត់វិធានការទប់ទល់។

សូមជម្រាបថា បច្ចុប្បន្ន ហ្វីលីពីននៅមិនទាន់ធូរស្រាលផង ពីព្យុះ Kalmaegi ដែលវាយប្រហារកាលពីដើមសប្តាហ៍នេះ ខណៈគិតត្រឹមថ្ងៃសៅរ៍ វាបណ្តាលឲ្យមនុស្ស២២៤នាក់ស្លាប់ ជាពិសេសនៅខេត្ត Cebu។

យ៉ាងណា ទោះ Kalmaegi បានក្លាយជាព្យុះសាហាវបំផុតប្រចាំឆ្នាំរួចទៅហើយក៏ដោយ ប៉ុន្តែគេនៅចាំមើលថា តើព្យុះថ្មី Fung-Wong នឹងចូលខ្លួនក្លាយជាព្យុះខ្លាំងជាង Kalmaegi ហើយបង្កការបំផ្លាញបំផ្លាញធំធេងខ្លាំងកម្រិតណា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយ​ឆក់​យក​ជីវិត​ជាង១៤០​នាក់​នៅហ្វីលីពីន ព្យុះ«កាលម៉េហ្គី»កំពុង​វាយប្រហារវៀតណាមវិញ​ម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម