ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមានលោកស្រី Takaichi កុំឲ្យបង្កជម្លោះជាមួយចិនលើបញ្ហាតៃវ៉ាន់
កាសែត The Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កុំបង្កជម្លោះជាមួយទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់ អំឡុងពេលហៅទូរសព្ទក្នុងសប្តាហ៍នេះ។

សេចក្តីរាយការណ៍ដដែលនេះ បានឲ្យដឹងថា ការហៅទូរសព្ទរបស់លោកត្រាំ ធ្វើឡើងបន្ទាប់ពីការពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានលើកឡើងជាថ្មីម្តងទៀតនូវការទាមទារជាប្រវត្តិសាស្ត្ររបស់ចិនលើកោះតៃវ៉ាន់ និងបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមគ្នារបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងស្ថិរភាពពិភពលោក។
លោកស្រី Takaichi បានបង្កប្រតិកម្មផ្នែកការទូតកាលពីដើមខែវិច្ឆិកា បន្ទាប់ពីបានលើកឡើងថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។ យោងតាមកាសែត WSJ ដំបូន្មានរបស់លោកត្រាំ ត្រូវបានផ្តល់ឲ្យដោយប្រយោល និងមិនបានដាក់សម្ពាធលើលោកស្រីឲ្យដកសម្ដីរបស់ខ្លួនវិញនោះឡើយ។
សូមជម្រាបថា ថ្មីៗនេះ ចិនបានចោទប្រកាន់ជប៉ុនថា មានចេតនាបង្កើនភាពតានតឹងក្នុងតំបន់ បន្ទាប់ពីទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។ យ៉ាងណាមិញ ទីក្រុងតូក្យូអះអាងថា ការដាក់ពង្រាយនេះគឺចាំបាច់ដើម្បីការពារកោះយ៉ូណាហ្គូនី និងអាចជួយទប់ស្កាត់ជម្លោះបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


