Connect with us

ព័ត៌មានអន្ដរជាតិ

អាជីវករថៃ នៅ ហាតយ៉ៃ បង្ខំចិត្តលក់ឡាយឡុងទំនិញដែលខូចខាត ដោយទឹកជំនន់

បានផុស

នៅ

ការិយាល័យទំនាក់ទំនងសាធារណៈខេត្តសុងក្លាកាលពីថ្ងៃទី១ខែធ្នូ បានបង្ហាញរូបភាពផ្សារពាណិជ្ជកម្មសំខាន់មួយក្នុងក្រុងហាតយ៉ៃ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទឹកជំនន់ ខណៈក្រុមអាជីវករថៃសម្រុកដាក់លក់ទំនិញឡាយឡុង ដើម្បីសម្អាតស្តុកចាស់ និងអំពាវនាវឲ្យុរដ្ឋាភិបាលអនុវត្តវិធានការសង្គ្រោះបន្ទាន់ ព្រមទាំងស្ដារតំបន់ដែលរងផលប៉ះពាល់ឡើងវិញ។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពី thethaiger បានផ្សាយថា រាល់ទំនិញរបស់ផ្សារភាគច្រើនជាសម្លៀកបំពាក់ និងឧបករណ៍ក្រៅផ្ទះ ដូចជា កាបូប វ៉ាលី ស្បែកជើង ឯកសណ្ឋាន ស្រោមដៃ ពិល និងប្រដាប់ក្មេងលេងរបស់កុមារ។ របស់របរទាំងនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ដែលបង្ខំឲ្យអាជីវករប្រញាប់ប្រញាល់លក់របស់របរដែលនៅសេសសល់ក្នុងតម្លៃឡុងចុង ដើម្បីបង្កើនលំហូរសាច់ប្រាក់ឡើងវិញ។

មិនតែប៉ុណ្ណោះ ក្រុមអាជីវកម្មថៃជាច្រើនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់ជំនួយហិរញ្ញវត្ថុជាបន្ទាន់ រួមទាំងមូលនិធិសង្គ្រោះ ការវាយតម្លៃការខូចខាតជាបន្ទាន់ និងវិធានការប្រាក់កម្ចីដើម្បីជួយអ្នកលក់តូចៗឲ្យរស់ឡើងវិញនូវអាជីវកម្មរបស់ពួកគេទាន់ពេលវេលាសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយទឹកជំនន់។ ប៉ុន្តែមនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភថាដំណើរការដាក់ស្នើឯកសារសំណងនៅតែស្មុគស្មាញ។ សូម្បីតែបន្ទាប់ពីដាក់ស្នើព័ត៌មានតាមអ៊ីនធឺណិតក៏ដោយ ឯកសារស្ទួននៅតែត្រូវបានទាមទារ ដែលបណ្តាលឲ្យមានការពន្យារពេលនៅពេលដែលប្រជាពលរដ្ឋកំពុងតស៊ូដើម្បីសាងសង់ផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេឡើងវិញ។

រូបភាព៖thethaiger

ដោយឡែក នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានថ្លែងថា ទឹកជំនន់នៅក្នុងខេត្តភាគខាងត្បូងជាច្រើន ជាពិសេសស្រុកហាតយ៉ៃ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាជីវកម្ម និងសាធារណជន។ ដូច្នេះរដ្ឋាភិបាលថៃ បាននិងកំពុងពន្លឿនវិធានការសង្គ្រោះ និងបានធ្វើការស្ទង់មតិជាបន្តបន្ទាប់អំពីការខូចខាត ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រស្តារឡើងវិញ រួមទាំងប្រាក់ចំណូល សេដ្ឋកិច្ចក្នុងស្រុក និងឱកាសសម្រាប់ប្រជាជន៕

រូបភាព៖thethaiger

រូបភាព៖thethaiger

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប្រធានាធិបតី ម៉ិកស៊ិក បញ្ជាឲ្យស៊ើបអង្កេតប្រធាន MU ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម