ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ជិត ១ ០០០នាក់ ដោយសារគ្រោះធម្មជាតិដ៏សាហាវនៅ ឥណ្ឌូណេស៊ី
ស្ថានភាពដ៏ធ្ងន់ធ្ងរនៃគ្រោះធម្មជាតិនៅប្រទេសឥណ្ឌូណេស៊ី បានបង្កទុក្ខលំបាកខ្លាំងណាស់ដល់ប្រជាជននៅលើកោះស៊ូម៉ាត្រា ដោយគិតត្រឹមព្រឹកថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ តួលេខមនុស្សស្លាប់បានកើនដល់ជិត១ ០០០នាក់ហើយ ខណៈអ្នកខ្លះត្រូវអត់ឃ្លាននិងវេទនា។

តាមការផ្សាយរបស់ The Star, ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបញ្ជាក់ពីការស្លាប់មនុស្ស៩០៨នាក់ និង៤១០នាក់ទៀត បាត់ខ្លួន។

ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Aceh និង North Sumatra ដោយនៅទីនោះ ទឹកជំនន់បានវាយប្រហារកម្ទេចផ្ទះសម្បែង កាត់ផ្តាច់ផ្លូវថ្នល់ ស្ពាននិងចរន្តអគ្គិសនី។

សូមជម្រាបថា ឥណ្ឌូណេស៊ី រងការវាយប្រហារដោយគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ជាពិសេសនៅកោះ ស៊ូម៉ាត្រា ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះស៊ីក្លូន Senyar និងភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានចាប់តាំងពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ។

មិនមែនតែឥណ្ឌូណេស៊ីទេ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសស្រីលង្កា ម៉ាឡេស៊ី ថៃ និងវៀតណាម ក៏ជួបគ្រោះមហន្តរាយធម្មជាតិដែរ ដោយបើសរុបចូលគ្នាទៅ មានមនុស្សស្លាប់ជាង ១ ៧៩០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


