ព័ត៌មានអន្ដរជាតិ
កងទ័ពការ៉ែន ប្រកាសវាយប្រហារកងកម្លាំងមីយ៉ាន់ម៉ា នៅថ្ងៃបោះឆ្នោត និងគំរាមបិទច្រកព្រំដែន ជាមួយថៃ
មន្ត្រីជាន់នៃកងទ័ពការ៉ែន បានព្រមានថា ពួកគេនឹងបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលក្នុងរដ្ឋការ៉ែន នៅថ្ងៃបោះឆ្នោតថ្ងៃទី២៨ខែធ្នូខាងមុខនេះ ហើយប្រាប់ឲ្យប្រជាជននៅឲ្យឆ្ងាយពីការិយាល័យបោះឆ្នោត។ មិនត្រឹមប៉ុណ្ណឹង កងទ័ពការ៉ែន ថែមទាំងគំរាមបិទច្រកព្រំដែនមីយ៉ាន់ម៉ា-ថៃទៀតផង ធ្វើឲ្យពលរដ្ឋថៃ នៅក្នុងខេត្ត Mae Hong Son កំពុងភ័យខ្លួន ខ្លាចការប្រយុទ្ធរាលដាលចូលដីថៃ។

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់កងទ័ពការ៉ែន ព្រមានថា សូមសាធារណជននៅឲ្យឆ្ងាយពីការិយាល័យបោះឆ្នោត ដែលរៀបចំឡើងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងរដ្ឋនេះ។
មិនត្រឹមប៉ុណ្ណឹង បើតាមការផ្សាយរបស់ Khaosod, កងទ័ពការ៉ែន ក៏នឹងបិទព្រំដែនជាប់ប្រទេសថៃផងដែរ នៅថ្ងៃទី២៨ខែធ្នូ ដែលនេះបង្ហាញថា ថ្ងៃនោះច្បាស់ជានឹងមានការផ្ទុះអាវុធ ហើយអ្វីដែលសំខាន់ ពលរដ្ឋខាងថៃ នៅជាប់ព្រំដែននោះ ក៏កំពុងភ័យខ្លួនដែរ ខ្លាចគ្រាប់ហោះធ្លាយចូលដីថៃ ជាបន្តទៀត។
សូមជម្រាបជាថ្មី ការបោះឆ្នោតនេះ ត្រូវបានអង្គការសហប្រជាជាតិ មើលឃើញថា ធ្វើឡើងក្រោមការភ័យខ្លាច និងគាបសង្កត់ ហើយព្រមានថា ដំណើរការនេះប្រឈមនឹងការធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំង ជំនួសឲ្យការឈានទៅរកលទ្ធិប្រជាធិបតេយ្យ។
លោក Jeremy Laurence អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានលើកឡើងថា ការបោះឆ្នោតត្រូវបានរំពឹងថានឹងចាប់ផ្តើម ក្នុងអ្វីដែលលោកហៅថាជាសកម្មភាពដែលគ្រប់គ្រងដោយយោធា ការគំរាមកំហែង អំពើហិង្សា និងការបង្ក្រាបជាប្រព័ន្ធចំពោះការចូលរួមផ្នែកនយោបាយ។
លោកអះអាងថា គណបក្សនយោបាយសំខាន់ៗត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយមនុស្សជាង៣០ ០០០នាក់ ដែលជាគូប្រជែងនយោបាយ រួមទាំងសមាជិកសភាក្រុមអ្នកជាប់ឆ្នោត និងសមាជិករដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ បានស្ថិតក្នុងការឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


