ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា គំរាមកម្ទេច អគារ Scammer ដែលសង់ថ្មីៗ នៅកៀកព្រំដែន ថៃ
ស្របពេលដែលមីយ៉ាន់ម៉ាកំពុងបង្កើនយុទ្ធនាការកម្ទេចក្រុមឧក្រិដ្ឋជនតាមអនឡាញមិនដកដៃនៅក្នុងតំបន់ស្ថិតនៅកៀកព្រំដែនថៃនោះ របបសឹកប្រទេសនេះថែមទាំងគំរាមទៀតថា ពួកគេនឹងបំផ្លាញចោលនូវអគារ Scammer ដែលសង់ថ្មីៗ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រប៉ុណ្ណោះ ពីទឹកដីថៃ។

តាមការផ្សាយរបស់ Khaosod នៅដើមសប្តាហ៍នេះ, កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ច្បាស់ថា ប្រតិបត្តិការកម្ទេចអគារ Scammer នៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko បានកម្ទេចអគារជាបន្តបន្ទាប់ ធ្វើឲ្យ Scammer រត់ប្រសាចចេញពីទីនោះ ប៉ុន្តែលេចឮដំណឹងថា ពួកគេកំពុងសាងសង់អគារថ្មីៗដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីព្រំដែនថៃ នៃស្រុក Mae Sot ខេត្ត Tak។
ដូច្នេះហើយ ក្រោយមក កងទ័ពមីយ៉ាន់ម៉ាប្រកាសថា ពួកគេមិនទុកទេ រាល់អគារសង់ថ្មីជំនួសអគារដែលកម្ទេចចោលនៅកន្លែងចាស់ ក៏នឹងត្រូវបំផ្លាញចោលដែរ។
ការប្រកាសនេះកើតឡើងបន្ទាប់ពី កងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារ នៅតំបន់សេដ្ឋកិច្ចពិសេស KK Park។

ក្នុងប្រតិបត្តិការនោះ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។
ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


