ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍នៅថៃ សម្លាប់មនុស្ស ៥៤នាក់
ត្រឹមមួយថ្ងៃប៉ុណ្ណោះ ប្រទេសថៃកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់៥៤នាក់ ដែលក្នុងនោះទីក្រុងបាងកក ជាកន្លែងមានករណីគ្រោះថ្នាក់កើតឡើងច្រើនជាងគេ។

តាមការផ្សាយរបស់ Bangkok Post ដោយដកស្រង់ទិន្នន័យពីក្រសួងដឹកជញ្ជូន, នៅថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍២៦ករណីទូទាំងប្រទេសថៃ ក្នុងនោះស្លាប់មនុស្ស៥៤នាក់និងរបួស៣១៧នាក់។
លោក Jirapong Thepphitak អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងចំណោមករណីទាំងអស់ ការបើកបរហួសល្បឿនកំណត់គឺជាកត្តាបង្កគ្រោះថ្នាក់ច្រើនជាងគេពោលគឺ ៤០.១៨% បន្ទាប់មកគឺស្រវឹងបើកបរ ២៩.៤៥%។
លោកបន្តថា ពេលវេលាដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ជាងគេគឺចន្លោះម៉ោង១២រំលងអធ្រាត្រដល់ម៉ោង៣ទាបភ្លឺ។ ទន្ទឹមនោះដែរ មនុស្សស្លាប់ច្រើនបំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺមានចន្លោះពី២០-២៩ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


