ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខថៃបញ្ជូនសារទៅម៉ាឡេស៊ី ឲ្យប្រាប់ក្រុមរណសិរ្យបដិវត្តន៍ជាតិ (BRN) រឿងបំផ្ទុះគ្រាប់បែក
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃ បានបញ្ជូនសារទៅកាន់ម៉ាឡេស៊ីឲ្យប្រាប់ក្រុមទាមទារបំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ដោយអះអាងថា រដ្ឋាភិបាលថៃចង់បានសន្តិភាពតាមរយៈការចរចា បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួន១១កន្លែង នៅខេត្តចំនួន៣នៅភាគខាងត្បូងប្រទេសថៃកាលថ្ងៃទី១១ខែមករា។

សារព័ត៌មានថៃ Thai Enquirer ផ្សព្វផ្សាយលិខិតរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) ដោយក្រុមប្រឹក្សានេះ បានប្រាប់ទៅក្រុមចលនារណសិរ្យបដិវត្តន៍ជាតិដែលគេស្គាល់ថា«Barisan Revolusi Nasional (BRN)» ដែលត្រូវគេជឿថា បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ ក្នុងខេត្តណារ៉ាធីវ៉ាត់ ខេត្តផាត់តានី និងខេត្តយ៉ាឡា។
តាមការចេញផ្សាយនោះ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានផ្ញើសារទៅកាន់ក្រុមរណសិរ្យ BRN តាមរយៈអ្នកសម្របសម្រួលម៉ាឡេស៊ី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចំពោះដំណោះស្រាយសន្តិភាពតាមរយៈការចរចា ដោយក្រុមប្រឹក្សាសន្តិសុខថៃនោះ បានអះអាងថា ការបញ្ជូនសារទៅនោះជាផ្នែកនៃដំណើរការសន្តិភាព ដោយមានគោលបំណងស្ថាបនាសន្តិភាពជានិរន្តរ និង ផ្តោតលើមនុស្ស។
ក្រុមប្រឹក្សាសន្តិសុខជាតិថៃដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានលើកឡើងនៅក្នុងលិខិតដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃនោះថា រដ្ឋាភិបាលថៃមិនទទួលយកនូវអំពើហិង្សា បន្ទាប់ពីការរៀបចំការវាយប្រហារដោយគ្រាប់បែកនៅតាមស្ថានីយប្រេងសាំងចំនួន១១កន្លែងស្ថិតនៅខេត្តតាមតំបន់ព្រំដែនភាគខាងត្បូងប្រទេសកាលថ្ងៃទី១១ខែមករា។
ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានថ្កោលទោសការវាយប្រហារទាំងនេះ ដោយនិយាយថា ពួកគេបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ រំខានដល់ជីវិតប្រចាំថ្ងៃ និងធ្វើឱ្យប៉ះពាល់ដល់ការរួមរស់ដោយសន្តិភាពនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា អំពើហិង្សាបែបនេះមិនអាចប្រើដើម្បីធ្វើឱ្យការទាមទារ ឬទាមទារការតំណាងសហគមន៍ក្នុងតំបន់ស្របច្បាប់បានទេ។
ក្នុងការវាយប្រហារនោះ មានមនុស្សយ៉ាងហោចណាស់៤នាក់រងរបួស ហើយខេត្តណារ៉ាធីវ៉ាត់ បានប្រកាសដាក់ចេញបម្រាមគោចរក្នុងរាត្រីថ្ងៃទី១១ និងបានទម្លាក់ចោលបម្រាមគោចរនោះវិញនៅថ្ងៃបន្ទាប់ដោយអះអាងថា ស្ថានភាពបានវិលទៅរកស្ថិរភាពវិញ។
ទោះបីមានការចោទប្រកាន់យ៉ាងនេះក៏ដោយ រហូតមកដល់ពេលនេះនៅមិនទាន់មានឃើញការឆ្លើយតបពីក្រុមចលនាBRN នៅឡើយទេ៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


