ព័ត៌មានអន្ដរជាតិ
ឥណ្ឌារំពឹងចំណេញ ៣ពាន់លានដុល្លារ ក្រោយប្តូរទិញប្រេងវ៉េណេស៊ុយអេឡាវិញ
យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់ធនាគាររដ្ឋ SBI ប្រទេសឥណ្ឌាអាចកាត់បន្ថយការចំណាយលើការនាំចូលប្រេងឆៅប្រចាំឆ្នាំរហូតដល់ ៣ពាន់លានដុល្លារ ដោយគ្រាន់តែប្តូរផ្នែកខ្លះនៃការបញ្ជាទិញពីប្រទេសរុស្ស៊ី មកទិញប្រេងឆៅធុនធ្ងន់ពីវ៉េណេស៊ុយអេឡាវិញ។

យោងតាម Ecocomic Times ចុះផ្សាយថ្ងៃទី៤កុម្ភៈ២០២៦ ការកែសម្រួលតុល្យភាពសេដ្ឋកិច្ចនេះ កើតឡើងស្របពេលដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់រវាងទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោន ដែលក្នុងនោះសហរដ្ឋអាមេរិកបានយល់ព្រមបន្ថយពន្ធលើទំនិញឥណ្ឌា ជាថ្នូរនឹងការដែលឥណ្ឌាត្រូវធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន។ ក្រុមអ្នកវិភាគលើកឡើងថា ការបញ្ចុះតម្លៃពី ១០ ទៅ ១២ដុល្លារក្នុងមួយបារ៉ែលលើប្រេងវ៉េណេស៊ុយអេឡា នឹងគ្រប់គ្រាន់ដើម្បីទូទាត់លើការកើនឡើងនៃថ្លៃដឹកជញ្ជូន ធានារ៉ាប់រង និងភស្តុភារផ្សេងៗ ដោយសារវ៉េណេស៊ុយអេឡាមានចម្ងាយឆ្ងាយពីឥណ្ឌាជាងរុស្ស៊ីប្រហែលពីរដង និងឆ្ងាយជាងមជ្ឈិមបូព៌ាប្រហែលប្រាំដង។
ទោះបីជាមានសក្តានុពលក្នុងការសន្សំថវិកាយ៉ាងច្រើនក៏ដោយ ក៏ការផ្លាស់ប្តូរនេះបានបង្កជាបញ្ហាប្រឈមផ្នែកបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងរបស់ឥណ្ឌា។ រោងចក្រចម្រាញ់ប្រេងឯកជនដូចជា Reliance និង Nayara Energy មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចម្រាញ់ប្រេងធុនធ្ងន់របស់វ៉េណេស៊ុយអេឡា ប៉ុន្តែរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋអាចនឹងត្រូវការការធ្វើទំនើបកម្មបច្ចេកវិទ្យា ឬការលាយបញ្ជូលគ្នាជាពិសេស ដើម្បីចម្រាញ់ប្រភេទប្រេងដ៏ស្មុគស្មាញនេះឲ្យមានប្រសិទ្ធភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


